
សិល្បៈ
ថ្មីៗនេះតារាសម្តែងសម្បុរស្រអែមស្រស់ នី មុន្នីនាថ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ក្រោយ នាងបានបង្ហាញរូបភាពដ៏ស្រស់ស្អាតប្លែកភ្នែកដោយការតែងខ្លួនតាមនារីគំនូរបុរាណនៅលើ ជញ្ជាំងព្រះវិហាព្រះកែវមរកតនៃព្រះបរមរាជវាំង។ រូបភាពរបស់ នី មុន្នីនាថ ទទួលបានការ គាំទ្រនិងចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយម្នាក់ៗបានលាន់មាត់ សរសើរដល់តារាសម្តែងរូបនេះដែលចេះរកនឹកឃើញការតែងខ្លួនបែ្លកបែបនេះដែលគេកម្រនឹងឃើញ។

ធ្លាប់មានឈ្មោះជាតារាទឹកភ្នែកដែលមានប្រជាប្រិយភាពនៅក្នុងពីភពសិល្បៈ ប៉ុន្តែប៉ុន្មានឆ្នាំ ចុងក្រោយនេះតារាសម្តែង នី មុន្នីនាថ ហាក់សូវមិនខ្វល់ខ្វាយនៅក្នុងអាជីពនេះឡើយ ។ ពោលនាងងាកទៅធ្វើការងារសង្គមយ៉ាងសស្រាកសស្រាំផ្នែកផ្តល់ឈាមដែលសព្វថ្ងៃ នី មុន្នី នាថ ក៏មានតួនាទីជាប្រធានមូលនិធិឈាមផងដែរ ។

ដោយសារពេញចិត្តជាមូយការងារ សង្គមមួយនេះទើបធ្វើឱ្យ នី មុន្នីនាថ ហាក់ឃ្លាតឆ្ងាយពីការងារសម្តែង ។ ប៉ុន្តែថ្មីៗនេះ តារា សម្តែងរូបស្រស់ម្នាក់នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍តាមរយៈការតុបតែងខ្លួនតាមបែបនារីបុរាណនៅក្នុងផ្ទាំងគំនូរដែលមើលទៅពិតជាស្រស់ស្អាតនិងប្លែកភ្នែកតែម្តង ។
ជាមួយនឹងការសរសើរពីសម្រស់របស់តារាសម្តែង នី មុន្នីនាថ ក្នុងការតែងខ្លួនជានារីគំនូរ បែបនេះក៏មានអ្នកគាំទ្រជាច្រើនចង់ឱ្យនាងវិលមកចាប់អាជីពសម្តែងវិញ តែយ៉ាងណាតារា សម្តែងរូបនេះធ្លាប់ព្រលយថានាងនឹងត្រលប់មកចាប់ការងារសម្តែងវិញក្រោយមូលនិធីផ្តល់ ឈាមរបស់នាងមានភាពល្អប្រសើរ។ខណៈជីវភាពក៏ដូចជាការងារកាន់តែរលូន ហ្វេន ហ្វេន ក៏មានចង់ដឹងថាតើពេលណា នី មុន្នីនាថ នឹងសម្រេចចូលរោងការព្រោះកន្លងមកតារារូបនេះ ធ្លាប់ប្រកាសថានាងមានម្ចាស់បេះដូងហើយជាអ្នករស់នៅក្រៅប្រទេស ។
ដ្បិតប្រកាសមានគូស្នេហ៍និងអះអាងថាមិត្តប្រុសតែងចុះឡើងស្រុកខ្មែរជាញឹកញាប់ក្តី តែ នី មុន្នីនាថ ហាក់មិនមានភាពក្លាហាននៅក្នុងការបង្ហាញមុខដៃគូនិងមិនទាន់បង្ហាញពេលវេលា ច្បាស់លាស់នៅក្នុងការរៀបការឡើយខណៈប្អូនស្រីរបស់នាងរៀបការជាច្រើនឆ្នាំទៅហើយ ។ ស្រីស្រស់ នី មុន្នីនាថ ធ្លាប់ប្រាប់ថា«សុំលាក់សិនព្រោះមិនទាន់ដល់ពេលដែលត្រូវបង្ហាញ»៕











