header ads

Sponsor

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥:៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានធ្វើការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ នៅចំណុចផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ប្រព្រឹត្តកាលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៩០៧ ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖

១-ឈ្មោះអែល រក្សា ហៅសាល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ (មានសារធាតុញៀន)។

២-ឈ្មោះហូ រ៉ូហ្សាត ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។

វត្ថុតាងដកហូត៖ ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JJ-6440។

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post