header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ប្រមាណជាជិតមួយឆ្នាំដែលតារាសម្តែង ម៉ិច ម៉ារីកា បានភ្ជាប់ពាក្យជាមួយគូស្នេហ៍ជាអ្នករស់ នៅសហរដ្ឋអាមេរិក។តែយ៉ាងណានាងហាក់មិនទាន់មានគម្រោងក្នុងការចាកចេញទៅរស់នៅ ទីនោជាមួយអនាគតស្វាមីឡើយ ហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះតារា ស្រីរូបនេះកាន់តែមានសម្រស់ស្អាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្លែកខុសពីមុន ។

ក្នុងពេលនេះដែរតារាសម្តែង ម៉ិច ម៉ារីកា កំពុងមានការងារមមាញឹកខ្លាំងទាំងការសម្តែងរឿង ថតចម្រៀង ក៏ដូចជាចូលរួមនៅក្នុងកម្មវិធីសង្គមនានា ។ បើក្រឡេកមើលការងារជំនួញឯ ណេះឃើញថាដំណើរការរលូនជាធម្មតា ។ មិនត្រឹមការងារសិល្បៈកំពុងមានហាងឆេង ប៉ុណ្ណោះទេ ម៉ិច ម៉ារីក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ា ថែមទាំងបោះទុនរាប់ម៉ឺនដុល្លារដើម្បីបង្កើតរបររកស៊ីទៀតទើបធ្វើឱ្យ មានការសង្ស័យថាស្រីស្រស់រូបនេះមិនមានគម្រោងចេញទៅរស់នៅជាមួយគូដណ្តឹងឯទឹកដី អាមេរិកទេ ។ ប៉ុន្តែយ៉ាងណាមានការលើកឡើងថាសព្វថ្ងៃ ម៉ិច ម៉ារីកា កំពុងរត់ការឯកសារ ប្រសិនជោគជ័យពេលណានាងនឹងចាកចេញទៅរស់នៅជាមួយអនាគស្វាមីភ្លាមតែម្តង ។

បើទោះជាទើបប្រឡូកនៅក្នុងសិល្បៈនៅក្នុងរយៈពេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លខ្លីក៏ពិតមែន តែអតីតតួឯកស្រីនៅក្នុង រឿង«ព្រះធិនវង្សនាងពៅ»រូបនេះមានឈ្មោះបោះសំឡេងគួរសមពោលនាងលេចមុខជាបន្ត បន្ទាប់នៅក្នុងរឿងភាគទូរទស្សន៍ទាំងក្នុងតំណែងជាតួឯកនិងតួរង។អ្វីដែលចាប់អារម្មណ៍ចុង ក្រោយនេះ ម៉ិច ម៉ារីកា ត្រូវបានអ្នកគាំទ្រជាច្រើនលើកឡើងថានាងកាន់តែមានសម្រស់ស្អាត ប្រែប្រួលប្លែកខុសពីមុនតែម្តង ។

 ខណៈកំពុងមានប្រជាប្រិយភាពក្នុងសិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល្បៈ ម៉ិច ម៉ារីកា បានសម្រេចភ្ជាប់ពាក្យជាមួយពលរដ្ឋ ខ្មែររស់នៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា ចាន់ឆវី កាលពីខែឧសភាឆ្នាំ ២០២២ កន្លង ទៅដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈមួយចំនួន តែយ៉ាងណាសម្រាប់រឿង រៀបការស្រីស្អាតរូបនេះហាក់មិនទាន់សម្រេចច្បាស់លាស់ថានឹងរៀបការនៅក្នុងស្រុកឬទឹកដី អាមេរិកឡើយ៕  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post