ភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ ស្រាល ខណៈបើកម៉ូតូឌុបគ្នាត្រូវរថយន្តម៉ាក LexusCT200h បើកបរដោយបុរសជនបរទេសម្នាក់បើកលឿន ហោះរំលងផ្លូវជ្រុលទៅបុកចំពាក់កណ្តាលម៉ូតូពេញទំហឹង រួចរថយន្តបង្កបន្តទៅបុកបង្គោលទៅមុខលែងរួច មកទល់ពេលនេះ ស្ត្រីខាងលើនេះរបួសឈានដល់ការកា ត់ជេីងម្ខាងទៀតផង។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEs1uOib4qlTmpLp7yWqL0ll3Txr_Py-olUHpPBoAYlP6COr46rKmPx7hJ6Ha2gFIJALR8YVGVYjvyjAY5fGVQgrS7dLBnD-o1N8uQ1tsj6coj1tEzL63glpTAZHZMalAfSIDW4VIXt05ADNlBkVrxtYkrbz86BYbYQcJfUWMkJdNu_-pXRFsdCiHrCQ/s1600/111%20%286%29.jpg)
សូមជម្រាបជូនថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវមៅសេទុង ចំណុចជាប់របងវត្តទួលទំពួង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយនារី ម្នាក់ទៀត បានបើកម៉ូតូម៉ាកណៃហត ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BX-6108 ឌុបគ្នាតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់ តែមានបុរសជនជាតិបរទេសម្នាក់ បានបើករថយន្ត បង្កម៉ាក Lexus CT200hពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BQ -3397 បើកបរចេញពីផ្លូវ លេខ143 ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលមកបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូរងរបួសស្រាល ចំណែកនារីអង្គុយខាងក្រោយបានរងរបួសធ្ងន់ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យឯកជនមួយកន្លែង បានដឹកទៅសង្គ្រោះ ចំណែកអ្នកបើករថយន្តក៏ត្រូវបានប្រជាពលរដ្ឋចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលទូទំពូងទី១ យកទៅសួរនាំ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLAJPk5jyaapruS27nGCWBjNPS94vrd-aM_S70o1ybwZtQVmBIKFDV6DrBwiCuTtsh1A-RIjSdS_tW4LgM_IPp2lMBHDxq-Xb1YQgiCvh_NBm3gRpXQ-L4t2SkTy8zfP9RG3YmDTM-jR7Xfq4yWxYJwv3bAVu7_UmkxliF-y9MJzFPWjZK9LlPO09S2Q/s1600/111%20%2811%29.jpg)
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូងទី១ បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig_U5aXauIUXHBlcNlgmh9pI03YeiXF35-Bgy2x7U_IRc1fyXzbJ2ilCKTvOlS9N1WYkjMMmRfv2QjmLpJooypcUuSiNf9Qm4GB0rXbQpaneYDokYXQD6qOXzGu1hiw0I699t6I7e4oYpkzuu_yl4ZoU50aisHvgs4UOOMiW_ikXDlSQfmPDAVwh6LmQ/s1600/111%20%287%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV_MMSOFbjdRRk2EgDKAqAP3H65mQSIq5muWkAkyZjsjvv0cR-CdvpXgexiM67QS9_TDy881uFSVYTabSV6w_bXmsvca7CcKGVNSS1wE3kjPblhfd81UDQY2s2dg5YD8yMCJi8hi__RHwohHxMqYN7fiyuME_cM8Kr4fiGhcRFUH2Gk7aQoqAmrJS-TA/s1600/111%20%288%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5URzBeusgiVsI1dz2Sib_caQx0BgjaQBAUoI7BO6JcajsKel6iuqCMh2snZiU9jzzTE7rmMHlnElE8NjrwViDkO2sYqn6BqG-EU4zbfjEHqz2padEC8ctPWMHWZCjsI0JEKWyJcklSkPuIUmjl_1_EjnUpd0UDuTJ_sCQN8kgQlPtoCSVKnR2_W970g/s1600/111%20%289%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQtcYj70wQN9sY5yOa_vL3-B0EnjkNid0QsnJXqoJc2p2QzbwYjD3WRD3WRyZCKCmhITOAdQDsdyulnKYMdFr7EZPRGu_1XTc_SMMiNyUwkISJaSlnuwrrh9SNWnBWbN5F9rcwB5LJuJ-kuZHDyxjc0tqrGAgadiW-5YKn-11UTFpKHQtY3bPgVfW9nA/s1600/111%20%2810%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBZnjiECC_O2_cRftWOoJv0Bi5HsKNXo7GkSCL5Nu1xeDShootTpplP2--Tk56jUdSwPHFf5dVaEZTYOR7CuMgLOEv8OeHiEDLYAD37ZGqiwe_0L-lEutBYHWP25yNlQQlx_5-bAsXvI4fJ-_DRKMwJd4OfTKr-hIJGhhFdhbiL7WK-ZmWlepZSKdZ2g/s1600/111%20%2812%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcTFWEoPFmJrHo3XtQmDtix9b2OwjDC_pseCdfb7Z1B0p1yGSY9-fypX8ubHzpsjgWk3S4vZlLbaDpaWSg2vK5SGhHYuuRcZWGdSLbCbnMA2VC8nfdCHJQXS5o9-TizaE5jVgRazXT9kpuZtGsJ-383_EnmYoW5FoE0MwU2vGzeYDGz9j88kDoqnKaVg/s1600/111%20%2813%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu7pO3kNEMQ6BBlAuEEXwRVAZy5HZ_kjQMQx86zCHUIs-NoNnt5YK8pe2M1pLj_9yetn3bbAbqODYv67WuLaWt5AtRcCB67t4iJfpFfPMTHUDoM2pdXGYfiSYFB_oOIW-yw2mKU2_xIyURRKSSchptn-SbP16u847sPMmC-3MjQVhEmcpbKjvTKLkb5A/s1600/111%20%2814%29.jpg)