header ads

Sponsor

សិល្បៈ

តាគល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាសម្តែងរូបស្រស់សាច់ចាំ លី ម៉ារីណា បាន ប្រកាសចាត់ការស្ត្រីម្នាក់ទៅតាមផ្លូវច្បាប់នៅក្នុងពេលឆាប់ៗនេះ ។ ការលើកឡើងរបស់តារា ស្រីរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលព្រោះកន្លងមក លី ម៉ារីណា មិនសូវខ្វាយខ្វល់ ជាមួយរឿងប្តឹងផ្តល់នេះឡើយ។ សូម្បីតែអតីតស្វាមីលួចយកទ្រព្យសម្បត្តិក៏នាងមិនបានចាត់ ការទៅតាមផ្លូវច្បាប់ដែរ ។​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងសំណេរភ្ជាប់មកជាមួយតារាសម្តែង លី ម៉ារីណា បានបង្ហោះសាររៀបរាប់ថា«ត្រៀម ចាត់ការនាងម្នាក់ដែលតែងតែយករូបរបស់ខ្ញុំទៅផុសជាសាធារណះដើម្បីផលប្រយោជន៌ ផ្ទាល់ខ្លួនដោយមិនបានយកគិតមកគិតថាប៉ះពាល់អីខ្លះមកលើគេ ព្រោះតែចង់បានផល ប្រយោជន៌ដើម្បីបំពេញភាពលោភលន់ភាពចង់បានរបស់ខ្លួន តែខួរនាងប្រហែលជាភ្លេចគិត ហើយថាប្រទេសមានច្បាប់!មិនមែនចេះតែយល់ពីខ្លួនឯងដូចនាងគិតនោះទេ ត្រៀមខ្លួន អោយហើយទៅនាងល្អជួបគ្នាតាមផ្លូវច្បាប់ទាន់?»។​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងការរៀបរាប់របស់ លី ម៉ារីណា បានធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិនៅក្នុងបណ្តាញ សង្គមមានការចាប់អារម្មណ៍ដោយម្នាក់ៗបានចូលឬទៅខមិនសួរនាំថាមានរឿងអ្វីបានជា លី ម៉ារីណា មានប្រតិកម្មខ្លាំងបែបនេះ ។ ​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លី ម៉ារីណា បានប្រាប់ថាមូលហេតុដែលនាងខឹងបែប នេះដោយសារស្ត្រីម្នាក់នោះនិយាយរឿងខ្លួនឯង តែយករូបនាងទៅដាក់ហើយនេះក៏មិនមែន ជាលើកទីមួយដែរ ទើបធ្វើឱ្យនាងទ្រាំមិនបានបែបនេះ ។ ទោះជាយ៉ាងនេះក្តីតារាសម្តែងសាច់ សដូចបណ្តូលចេករូបនេះមិនបានបង្ហាញមុខមាត់របស់នារីម្នាក់នោះជាសាធារណៈឡើយ៕​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post