header ads

Sponsor

សិល្បៈ

តាគល់

បើទោះបីតារារួមទ្រនំបានបង្ហាញមុខមាត់គូស្នេហ៍ជាបន្តបន្ទាប់ហើយតារាខ្លះក៏បានសម្រេចចូលរោងការជាហូរហែក្តី តែតារាចម្រៀងសម្បុរស្រអែមស្រស់ ផន ស្រីខួច ហាក់មិនខ្វល់ខ្វាយ ក្នុងការរៀបការឬបង្ហាញមុខមាត់ដៃគូរបស់ខ្លួនជាចំហដល់អ្នកគាំទ្រឡើយ ។ ប៉ុន្តែថ្មីៗនេះ ផន ស្រីខួច ឡើងគាំងក្រោយពេលមហាជនបានយល់ច្រឡំថានាងមានកូន។

មួយរយៈចុងក្រោយនេះតារាចម្រៀង ផន ស្រីខួច ហាក់មិនសូវមានបទចម្រៀងផ្ទុះខ្លាំងដូច ប៉ុន្មានឆ្នាំមុនឡើយ។ ប៉ុន្តែយ៉ាងណានាងមានបទចម្រៀងថ្មីៗជាបន្តបន្ទាប់សម្រាប់ស្វាគមន៍ អ្នកគាំទ្រនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ តារាចម្រៀង ផន ស្រីខួជ បានបង្ហោះសាររៀបរាប់ថា«សុខៗមានប្អូនស្រីម្នាក់មកប្រាប់ថា (បងខួចឯងកូនមួយហើយនៅតែស្អាត) ខ្ញុំ:ឆ្លើយប្រាប់គាត់វិញថា (អូនច្រឡំហើយបងអត់ទាន់ មានប្ដីទេ )គាត់អត់ច្រឡំទេបង ខ្ញុំ: ចឹងមានតែបងច្រឡំខ្លួនឯង»។

ការរៀបរាប់របស់តារា ចម្រៀងនិយមលេងខ្លួនតាមបែបនារីបស្ចឹមប្រទេសរូបនេះបានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមមានការហួសចិត្តគ្រប់គ្នា ។ ប៉ុន្តែយ៉ាងណា ផន ស្រីខួច ប្រាប់ថានាងមិនបានខឹងសម្បារអ្វី ទេគ្រាន់តែហួសចិត្តនៅពេលដែលឃើញគេសួរសំណួរបែបនេះ ។

ចូលប្រឡូកក្នុងសិល្បៈច្រើនឆ្នាំតារាចម្រៀង ផន ស្រីខួច មិនដែលពើបប្រទះនូវរឿងអាស្រូវ ស្នេហាអ្វីឡើយ ។ប៉ុន្តែកន្លងមកមានការសង្ស័យថាតារាចម្រៀងសំឡេងផ្អែមពិរោះរូបនេះអាច នឹងមានគូស្នេហ៍ជាអ្នករស់នៅបរទេស ខណៈមួយរយៈមុននាងតែងតែទៅកម្សាន្តនៅសហរដ្ឋ អាមេរិកយ៉ាងហាយសូរជាលក្ខណៈឯកជនទៀតផង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post