សិល្បៈ
តាគល់មិនត្រឹមរៀបចំពិធីខួបកំណើតគម្រប់អាយុ៤៣ឆ្នាំកាលពីថ្ងៃទី ១៣ កន្លងទៅប៉ុណ្ណាះទេ តារាចម្រៀងនិងសម្តែង ញឹម ចាន់ថន បានរៀបចំពិធីសម្ពោធមុខរបរថ្មីរបស់ខ្លួនថែមទៀត ។ អ្វីដែលធ្វើឱ្យរំភើបនាងខ្លាំងបំផុតនោះគឺមានអ្នកសិល្បៈចូលរួមជាច្រើនកុះករ ។
ដោយសារកម្របាត់មុខនៅក្នុងកម្មវិធីរបស់មិត្តភក្តិនានាទើបនៅក្នុងថ្ងៃខួបកំណើតកាលពីថ្ងៃទី ១៣ កន្លងទៅគេសង្កេតឃើញថាមានមិត្តភក្តិសិល្បៈជាច្រើនរូបបានចូលរូមនៅក្នុងកម្មវិធី របស់ ញឹម ចាន់ថន យ៉ាងរីករាយ ។ ក្នុងនោះ ញឺម ចាន់ថន បានអញ្ជើញភ្ញៀវជាអ្នកសិល្បៈ ប្រមាណជា១០០នាក់ចូលរួមនៅក្នុងកម្មវិធីមួយនេះ ។ អ្វីដែលចាប់អារម្មណ៍មិនមែនជាកម្មវិធី ខួបកំណើតតែមួយទេពោល ញឹម ចាន់ថន បានរៀបចំពិធីសម្ពោធភោជនីយដ្ឋានរបស់នាង ដែលបានបើកដំណើរការនៅលើកប៉ាល់ប្រមាណជាបីខែមកហើយ ។
ក្រៅពីជូនពរនៅក្នុងកម្មវិធីខួបកំណើតរបស់ ញឺម ចាន់ថន មិត្តភក្តិដែលមានវត្តមាននៅក្នុង កម្មវិធីនេះបានជូនពរឱ្យមុខរបរថ្មីរបស់តារាវ័យ៤៣ឆ្នាំរូបនេះមានដំណើរការរលូនល្អ ជាពិ សេសទទួលបានការគាំទ្រពីសំណាក់អតិថិជនឱ្យបានច្រើន ។ ញឹម ចាន់ថន បានសម្រេច បើកភោជនីយដ្ឋានរួមទាំងផ្ទះសំណាក់នៅលើកប៉ាល់ដែលឃើញថាខុសពីមិត្តភក្តិជាច្រើន តែយ៉ាងណាទុននៅក្នុងការចំណាយទៅលើមុខរបរមួយនេះអស់ប្រមាណជា ៥ម៉ឺនដុល្លារ ឯណោះ ។ អ្វីដែលកត់សម្គាល់ដ្បិតជោគជ័យទាំងការងារសម្តែងនិងជំនួញក៏ពិតមែន តែ ញឹម ចាន់ថន ហាក់មិនខ្វល់ខ្វាយនៅក្នុងការសាងអនាគតគ្រួសារឡើយបើទោះនាងមានវ័យ ៤៣ ឆ្នាំ ទៅហើយក្តី ។ ញឹម ចាន់ថន ធ្លាប់ប្រាប់ថានាងមិនទាន់មានគូស្នេហ៍ទេ ហើយក៏មិន ខ្វល់ ដែរពេលណាពេលហ្នឹងទៅ ៕
បានធ្វើខួបកំណើត ឬមិត្តភក្ដិនាងហៅថាចម្រើនព្រះជន្មាអាយុគម្រប់៤៣ឆ្នាំ នោះដែលឆ្នាំនេះនាងធ្វើប្លែកជាងឆ្នាំមុនៗ ព្រោះរៀបចំជប់លៀងនៅលើទូកទេសចរណ៍ហើយដឹកភ្ញៀវដើរលេងលើផ្ទៃទឹកទន្លេមុខវាំង១ជុំតែម្ដងទើបចតនៅដអរិយក្សត្រហើយឲ្យភ្ញៀមកក្រោយៗឡើងទៅញាំអាហារជុំគ្នានៅលើទូកទាំងអស់គ្នា។តារាសម្ដែងនិងចម្រៀងញឹម ចាន់ថន បានឲ្យដឹងថាខួបនាងឆ្នាំនេះហៅភ្ញៀវខ្ទង់១០០នាក់ ក្នុងនោះសិល្បករចំនួន៩០% ហើយមូលហេតុដែលនាងមកធ្វើនៅលើទូកគឺដោយសារតែនាងបានបើកភោជនីយដ្ឋានលើទូកនៅដអរិយក្សត្រនេះចំនួន៣ខែមកហើយ ហេតុនេះក៍ចង់ធ្វើខួបផងសម្ពោធហាងផងតែម្ដងទៅដើម្បីឲ្យមិត្តភក្ដិអ្នកសិល្បៈស្គាល់ហាងនាងកាន់តែច្បាស់។
នាងថាទូកទេសចរណ៍នោះនាងបានជួលពីថៅកែផលិតកម្មចក្រវាឡពេជ្រភាពយន្ដហើយនៅផ្នែកខាងលើនាងបើកជាហាង ចំណែកជាន់ខាងក្រោមគឺជាបន្ទប់ផ្ទះសំណាក់ ខណៈដែលការតំណើរការភោជនីយដ្ឋានលើទូកនេះបាននាងចំណាយទុនដល់ទៅ៥ម៉ឺនដុល្លារ ហើយភ្ញៀវដែលទៅគាំទ្រភាគច្រើនជាតារាសិល្បករដូចគ្នា ។ចាន់ថន ក៍បានប្រាប់ថាមូលហេតុដែលនាងមិនបើកហាងដូចគេនៅលើគោគ តែបែជាមកធ្វើនៅលើទូកបណ្ដែតលើទឹកទន្លេបែបនេះដោយសារតែហាងគិតថានៅលើគោគគឺមានគេធ្វើច្រើនហើយ ហេតុនេះទើបនាងចង់ឲ្យអតិថិជនសាកល្បងការញាំអាហារផងកម្សាន្ដផងបែបរសជាតិថ្មីវិញម្ដង។
គេឃើញភ្ញៀវភាគច្រើនជាសិល្បករនោះបានទៅចូលរួមកម្មវិធីជប់លៀងខួបរបស់ញឹម ចាន់ថន ឡើងពេញទូក បើទោះជាពួកគេមកក្រោយត្រូវឈចាំរហូតដល់ជិត១ម៉ោងទើបទូកកម្សាន្ដនោះមកចតនៅកន្លែងដើមក្ដី តែដោយសារចាន់ថន រាប់អានញាត្តិហើយនាងតែងតែទៅចូលរួមកម្មវិធីគេជាបន្ដបន្ទាប់នោះទើបមិត្តរួមអាជីពមិនអាចអាកខាន ពីកម្មវិធីនាងបានឡើយ។ចាន់ថន បានប្រាប់អ្នកកាសែតថាចូលដល់វ័យ៤៣ឆ្នាំ នេះនាងគ្មានផែនការណ៍យកប្ដីឡើយ។ប៉ុន្ដែនាងមិនប្រាប់ពីមូលហេតុនៃការចង់ប្រើជីវិតគ្មានគូជារៀងរហូតនេះថាដោយសារនាងមានរឿងអ្វីទេ។