header ads

Sponsor

នៅ ម៉ោង២២.១០នាទីយប់ ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៣ កំលាំងនគរបាលទទួលបានព័ត៌មានថាមានក្រុមក្មេងទំនើងមួយក្រុមធ្វើសកម្មភាពជិះម៉ូតូគប់រថយន្ដអ្នកដំណើរ តាមរយៈកិច្ចសហការផ្ដល់ព័ត៌មានពីគណនីហ្វេសប៊ុក messager បញ្ជាក់ថាក្រុមក្មេងទំនើងទាំងនោះបានយកគ្រាប់ដែកបាញ់មកលើរថយន្ដខ្លួនកំពុងតែធ្វេីដំណើរលើផ្លូវជាតិលេខ៤៤។ 

កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានល្បាតពួនស្ទាក់លេីចំណុចភូមិសាស្រ្ដផ្លូវជាតិលេខ៤៤ នៅវេលាម៉ោង២៣.១០នាទី ត្រង់ចំណុចគីឡូម៉ែត្រ ៣៦-៣៧ ឃើញមុខសញ្ញាសង្ស័យក្រុមក្មេងជិះម៉ូតូ២គ្រឿង,

ដូចសេចក្ដីរាយការណ៍ សមត្ថកិច្ចបានឃាត់សាកសួរនិងពិនិត្យគឺម៉ូតូម៉ាកអ៊ិចស៊ីទ័រពណ៌ខៀវគ្មានឯកសារ ជិះគ្នាពីរនាក់ និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ1I_4633 ជិះម្នាក់ឯង។
សមត្ថកិច្ចឆែកឆេររកឃើញឧបករណ៍សម្ភារៈរួមជាមួយកូនកាំបិតចុងស្រួច ០១ ជំពាមកៅស៊ូ០២ គ្រាប់ជំពាម០៤គ្រាប់ ដុំថ្មច្រកថង់ ។ 

ឈ្មោះ សុខ រឹម ប្រុស ២០ឆ្នាំ

ឈ្មោះ ណាង ចិន្ដា ប្រុស ១៩ឆ្នាំ

ឈ្មោះ វ៉េត សាវិន ប្រុស ១៩ឆ្នាំ អ្នកទាំងបីនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ការផ្ដល់ចម្លើយចំពោះសមត្ថកិច្ច ថាពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់គ្រាប់ជំពាមទៅលើរថយន្តអ្នកដំណើរពិតប្រាកដមែន លើសពីនោះធ្វើសកម្មភាពច្រើនលើកច្រើនសារមកហើយ ។ 
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូន ដើម្បីបន្ដនីតិវិធី៕រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post