សង្គម
អាម៉ាប៉ាប៉ាញ៉ូសកីឡាករសញ្ជាតិប្រេស៊ីល Thiago កំពុងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនខ្មែរ ក្រោយពីលោកបានប្ដេជ្ញាថានឹងនាំគុនខ្មែរ ឱ្យពិភពលោកបានស្គាល់ ហើយកាន់តែពិសេសទៀតនោះ លោកថានឹងត្រៀមបើកក្លិបប្រដាល់នៅកម្ពុជាដែលមានឈ្មោះថា Super 8 Kun Khmer ទៀតផង តែក្រោយពីឃើញនូវបំណងមួយនេះមានការផ្សព្វផ្សាយ និងគាំទ្រខ្លាំងនោះ ក៏ល្បីទៅដល់ប្រទេសថៃ ហើយត្រូវបានប្រជាជនថៃស្នើឱ្យលោកលុបសាក់ "Muay Thai" ចេញទៀតផង ដោយថា សាក់ពាក្យ«ប្រដាល់ថៃ» បែរលើកស្ទួយគុនខ្មែរ គឺជារឿងមិនសមរម្យខ្លាំង។
តាមរយៈទំព័រហ្វេបុកថៃមួយបានសរសេររៀបរាប់ ក្រោយពីមានការប្រែសម្រួលគឺមានអត្ថន័យថា៖
LOL!!️ អ្នកប្រដាល់ប្រេស៊ីលលើកស្ទួយគុនខ្មែរ តែសាក់ពាក្យថា ម៉ឺយថៃ នៅលើខ្នង
Thiago អ្នកប្រដាល់ប្រេស៊ីល ជាមួយនឹងការប្រកួតប្រដាល់សេរី និងប្រដាល់ក្បាច់គុនថៃជាច្រើនលើក លោកបានក្លាយជាទីពេញចិត្តរបស់ប្រជាជនកម្ពុជា បន្ទាប់ពីស្ម័គ្រចិត្តជួយផ្សព្វផ្សាយគុនខ្មែរ ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានអ្នកគាំទ្រម្នាក់ឲ្យលុបស្នាមសាក់ "Muay Thai" ចេញជាមុនសិន។
ដោយអ្នកប្រយុទ្ធនេះក្លាយជាអ្នកគាំទ្រសំណព្វចិត្ត កម្ពុជាមួយភ្លែត បន្ទាប់ពីលោកបានបង្ហោះសារសរសើរ “គុនខ្មែរ” និងប្រកាសថានឹងនាំយកក្បាច់គុនរបស់កម្ពុជាទៅកាន់ពិភពលោក។ ហើយទៅថ្ងៃអនាគតសង្ឃឹមនឹងនាំគ្រួសារមកតាំងទីលំនៅក្នុងប្រទេសកម្ពុជាផងដែរ។
វិស័យកីឡាប្រដាល់ខ្មែរ លោកស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់កម្ពុជា ថែមទាំងចេញមកសម្តែងការកោតសរសើរ និងបាននាំអ្នកប្រដាល់វ័យ ៣០ ឆ្នាំរូបនេះទៅទស្សនាប្រាសាទបុរាណនៃប្រទេសកម្ពុជា ដើម្បីចង្អុលបង្ហាញចម្លាក់ថ្មដែលបង្ហាញពីប្រភពដើមនៃក្បាច់គុនខ្មែរ ដែលប្រជាជនកម្ពុជាមានមោទនភាពយ៉ាងខ្លាំង ទោះបីជាយ៉ាងណា អ្នកប្រដាល់រូបនេះធ្លាប់ប្រកបអាជីពនៅសង្វៀន Muay Thai ក្នុងព្រឹត្តិការណ៍ជាច្រើន។
ហើយនៅខាងក្រោយក៏មានស្នាមសាក់ដ៏ធំមួយនៃពាក្យថា ម៉ឺយថៃ បង្កឱ្យអ្នកគាំទ្រប្រដាល់មួយចំនួន សូមផ្ញើមតិមកខ្ញុំថា គួរទៅលុបវាចេញជាមុនសិន ព្រោះការសាក់ពាក្យ«ប្រដាល់ថៃ»និងលើកស្ទួយគុនខ្មែរគឺជារឿងមិនសមរម្យខ្លាំង៕