header ads

Sponsor

សិល្បៈ

តាគល់

មានឈ្មោះជាស្រីស្អាត តែតារាសម្តែង ស៊ុំ សុម៉ាលី ហាក់មិនមានសំណាងល្អនៅក្នុងរឿង ស្នេហាឡើយ ។ យ៉ាងណាមិញថ្មីៗនេះតារាស្រីរូបស្រស់ម្នាក់នេះបានប្រកាសផ្តាច់ស្នេហ៍ ជាមួយគូដណ្តឹងរូបសង្ហាជាអ្នករស់នៅសហរដ្ឋអាមេរិកដែលធ្វើឱ្យមហាជនជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ប៉ុន្តែយ៉ាងណាស្រីស្រស់រូបនេះបានលើកឡើងថាមិនចង់បានបុរស អស្ចារ្យអ្វីឡើយសុំត្រឹមជាមនុស្សប្រុសច្បាស់លាស់មិនចេះកុហកគឺគ្រប់គ្រាន់ហើយ។

គេចាំបានថាក្រោយបែកស្វាមីជាអ្នកលក់មីឆាដោយបន្សល់នូវកូនស្រីដ៏គួរឱ្យស្រឡាញ់ជា ចំណងដៃមកតារាសម្​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែង ស៊ុំ សុម៉ាលី បានសម្រេចភ្ជាប់ស្នេហ៍ជាមួយបុរសសង្ហាសាច់ដុំធំៗ ជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកដោយបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីអំឡុង ខែមិនា ឆ្នាំ ២០២២ កន្លងទៅក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នាតាមប្រព័ន្ធសារអេឡិចត្រូនិច មួយរយៈខ្លី ។

អ្វីដែលគួរឱ្យកត់សម្គាល់មួយរយៈមុនគូដណ្តឹងរបស់ ស៊ុំ សុម៉ាលី ក៏បានមក ស្រុកខ្មែរហើយពួកគេក៏បានដើរក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្សាន្តជាមួយគ្នាយ៉ាងផ្អែមល្ហែមព្រមទាំងហៅគ្នាជាប្តីប្រពន្ធ យ៉ាងពេញមាត់ថែមទៀត ។ មិននឹកស្មានថាស្ងាត់ៗ ស៊ុំ សុម៉ាលី បានប្រកាសបែកគ្នាបែបនេះ សោះ ។

ស្រីស្អាតរូបនេះបានលើកឡើងជាសាធារណៈថា«ខ្ងុំមួយគូដណ្ដឹងម្នាក់និងបានផ្ដាច់ពាក្យចប់ស្រេចបាច់ហើយមិនមានអីពាក់ព័ន្ធគ្នាទៀតទេអគុណ»។ ស្របនឹងការប្រកាសផ្តាច់ស្នេហ៍ឆ្លង ទ្វីបបែបនេះ ស៊ុំ សុម៉ាលី បាននិយាយទៀតថា«មកដល់ពេលនេះសំរាប់ខ្ងុំខ្ងុំមិនចង់បាន មនុស្សប្រុសដែលអស្ចារ្យមកពីរណាទេសុំត្រឹមជាមនុស្សដែលច្បាស់លាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងចេះយល់ចិត្តនិងជាពិសេសគឺមិនចេះកុហកប៉ុននិងគឺគ្រប់គ្រាន់ហើយព្រោះថាជីវិតមួយនេះមិនដែលបាន ស្គាល់ទេរសជាតិជីវិតគូដែលមានក្ដីសុខគឺជួបតែរឿងខកចិត្តគ្រប់ពេល…»។

ការលើកឡើងរបស់តារាស្រីរូបនេះក៏បានធ្វើឱ្យមហាជនជាអ្នកគាំទ្រសម្តែងការអាណិតអាសូរ ហើយខ្លះក៏បានលើកទឹកចិត្តដល់រូបនាងថាកុំខ្វល់មិនខ្វះទេមនុស្សប្រុសល្អស្រីស្អាតនិងមានសមត្ថភាពដូចនាងថ្ងៃណាមួយនឹងបានជួបមនុស្សប្រុសដែលសមប្រកប ។ រឹងមាំឡើងដើម្បី អនាគតកូនស្រី។ ដ្បិតប្រកាសផ្តាច់គូដណ្តឹងជាលើកទីពីរក្តី តែគេសង្កេតឃើញថាតារាស្រីរូប នេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ះនៅតែមានភាពស្រស់ស្រាយហាក់មិនមានការខកចិត្តអ្វីឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post