
សង្គម
បើគិតមកដល់ពេលនេះតារាចម្រៀង កែវ ចាន់សម្ជស្ស រៀបការប្រមាណជាង ១០ឆ្នាំហើយ ក៏មានកូនប្រុសពីរនាក់ជាចំណងដៃទៀតផង ។ ប៉ុន្តែយ៉ាងណាតារាចម្រៀងនិយមច្រៀងបទពី ដើមរូបនេះត្រូវបានមហាជនលាន់មាត់សរសើរថា កែវ ចាន់សម្ជស្ស ពូកែថែសម្រស់កាន់តែ ស្អាតនិងក្មេងជាងពីមុនទៅទៀត ។

ទោះជាមិនមានឈ្មោះជាតារាចម្រៀងនៅក្នុងផលិតកម្មណាក្តី តែតារាចម្រៀង កែវ ចាន់ សម្ជស្ស នៅតែមានប្រជាប្រិយភាព ។ ជាក់ស្តែងអ្នកនាងតែងបង្ហាញមុខនៅតាមកម្មវិធី ប្រគំ តន្រ្តីនានាក៏ដូចជាកម្មវិធីមង្គលការផងដែរ ។ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រនៅតែស្រលាញ់ពេញ ចិត្តនោះ កែ ចាន់សម្ជស្ស នៅតែមានសំឡេងផ្អែមពិរោះជាពិសេសបទសម័យដើម ហើយ បើនិយាយពីការតុបតែងខ្លួនក៏មើលទៅសុភាពសមសួនទៀតផង ។
លើសពីនេះទៅទៀតតារា ចម្រៀងរូបនេះកាន់តែមានសម្រស់ស្អាតផូរផង់ជាងពីកាលនៅលីវ រហូតមហាជនមួយចំនួន លាន់មាត់ថា យកប្តីចាស់មែន តែ កែវ ចាន់សម្ជស្ស កាន់តែក្មេងនិងស្អាតជាងមុនមិនបាន ចាស់តាមប្តីដូចពាក្យចាស់ពោលឡើយ។
គេចាំបានថា កែវ ចាន់សម្ជស្ស ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុនដោយនាងជាតារាចម្រៀងនៅក្នុងផលិតកម្មឆ្លងដែន ហើយដៃគូដែលស័ក្តិសមជា មួយនាងគឺលោក គង់ សុធារិទ្ធ ។ ស្វាមីរបស់ កែវ ចាន់សម្ជស្ស ជាអតីតម្ចាស់ផលិតកម្មមួយ តែយ៉ាងណាតារាចម្រៀងរូបនេះមិនសូវបង្ហាញភាពផ្អែមល្ហែមនៅតាមបណ្តាញសង្គមឡើយ ដោយកន្លងមកនាងធ្លាប់អះអាងថាស្វាមីមិនសូវចង់ចេញមុខជាសាធារណៈ ។
បើតាមប្រភព ដែលកៀកកិតជាមួយ កែវ ចាន់សម្ជស្ស បានឱ្យដឹងថាជីវិតគូរបស់តារាចម្រៀង កែវ ចាន់ សម្ជស្ស ពោរពេញទៅដោយភាពផ្អែមល្ហែមនិងសុភមង្គលបើទោះពួកគេរៀបការច្រើនឆ្នាំក្តី ៕








