សង្គម
អាម៉ាប៉ាប៉ាញ៉ូសអតីតតារាសម្តែងសិចស៊ី បេនីយ៉ាំង កាន់តែមានក្តីសុខនិងពោរពេញទៅដោយសុភមង្គល ក្រោយពីនាងនិងគូស្នេហ៍ដែលជាឪពុករបស់កូនប្រុសត្រូវរ៉ូវគ្នាជាថ្មីម្តងទៀត ។ បេនីយ៉ាំង បានបង្ហាញរូបភាពរីករាយនៅក្នុងគ្រួសារតូចឃើញហើយពិតជាមានក្តីសុខជំនួស ។
គេចាំបានថាក្រោយពីចាប់ផ្តើមមានផ្ទៃពោះ បេនីយ៉ាំង បានចែកផ្ឡូវជាមួយគូស្នេហ៍ដោយ ស្ងាត់ៗហើយក្នុងនោះនាងក៏មិនបានប្រាប់ពីមូលហេតុផងដែរ ។ អ្វីដែលគួរឱ្យសរសើរ បេនី យ៉ាំងបានសម្រាលកូននឹងមើលថែកូនតូចបានយ៉ាងល្អដែលពេលនេះកូនប្រុសជាទីស្រឡាញ់ របស់នាងមានវ័យប្រមាណជា៩ខែទៅហើយ។
អ្វីដែលគួរឱ្យកត់សម្គាល់អតីតតារាសម្តែង ដែលមានជីវិតហាយសូររូបនេះក៏បានវិលមកជានាជាមួយឪពុកកូនប្រុសរបស់ខ្លួនជាថ្មីម្តងទៀតដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមនឹងអ្នកដែលចូលចិត្តស្រឡាញ់នាងមានការរីករាយ និង ត្រេកអរគ្រប់គ្នា ។
មិនខុសពីគូស្នេហ៍ដទៃឡើយថ្មីៗនេះ បេនីយ៉ាំង បានបង្ហាញពីក្តីសុខក្នុងជីវិតគ្រួសាររបស់ខ្លួន តាមរយៈការបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍តាមបណ្តាញសង្គម ។
ជាមួយការ ជូនពរពីសំណាក់មិត្តភក្តិ ក៏មានការលើកឡើងថាកូនប្រុសរបស់ បេនីយ៉ាំង កាន់តែធំកាន់តែ មានមុខមាត់កាត់តាមប៉ា ប៉ា បេះដាក់តែម្តង ។ គួរបញ្ជាក់ថា បេនីយ៉ាំង ធ្លាប់ប្រាប់ថារវាង នាងនិងគូស្នេហ៍ធ្លាប់ចែកផ្លូវគ្នាច្រើនដង តែចុងក្រោយដៃគូនាងបានវិលមករកនាងវិញ ជាពិសេសក្នុងពេលដែលសម្រស់របស់នាងមិនស្អាតដូចមុន ៕