header ads

Sponsor

សិល្បៈ

តាគល់

លោក ឯម រៀម ដែលជាវិចិត្រករ និងជាអ្នកច្នៃម៉ូតប្លែកៗនោះបានបង្ហាញខ្លួន ជាមួយនឹងម៉ូតសម្លៀកបំពាក់របស់លោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងកម្មវិធីដ៏ធំមួយ ដោយមានការលេងខ្លួនយ៉ាងប្លែកដែលមើលទៅពិតជាមិនច្រលំគេតែម្តង ធ្វើឱ្យមានការចាប់អារម្មណ៍ និងការរិះ.គន់ស្ទើរគ្រប់គ្នា តែជុំវិញការច្នៃម៉ូតនេះ រដ្ឋលេខាធិការក្រសួង ព័ត៌មាន២រូប គឺ ឯកឧត្តម ជុំ កុសល និងឯកឧត្តម ជា ច័ន្ទបរិបូរណ៍ មានការលើកឡើងខ្វែងគំនិតគ្នាផងដែរ។

បើតាមការលើកឡើងរបស់ឯកឧត្តម ជុំ កុសល បានលើកឡើងថា៖ «បើតាមខ្ញុំធ្លាប់ស្តាប់គាត់ផ្តល់កិច្ចសម្ភាសន៍កន្លងមក គាត់គឺជាអ្នករៀនជំនាញឆ្នៃម៉ូតបែបស្រមើស្រមៃមកពីប្រទេសបារាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ការឆ្នៃបែបស្រមើស្រមៃនេះគឺឆ្នៃតាមអារម្មណ៍ស្រមើស្រមៃរបស់ខ្លួនដោយមិនចម្លងពីគេ ។ ឃើញគាត់ស្លៀកពាក់បែបនេះ ខ្ញុំឃើញបងប្អូនយើងមួយចំនួននាំគ្នាស្តីជេរគាត់ តែធាតុពិតគាត់ធ្វើបែបនេះគឺជាការបង្ហាញជំនាញរបស់គាត់ ដែលនៅកម្ពុជាយើងគ្មាននរណាអាចធ្វើបានដូចគាត់ទេ ។ សូមស្វែងយល់ឲ្យច្បាស់អំពីសិល្បៈវប្បធម៌ និងការឆ្នៃម៉ូតបែបស្រមើស្រមៃ ។ នៅអឺរ៉ុបគេស្លៀកប្លែកជាងនេះខ្លាំងណាស់ ។ ខ្ញុំសូមអធ្យាស្រ័យ មិនការពារគាត់ទេ គ្រាន់តែសុំឲ្យបងប្អូនសិក្សាស្វែងយល់ និងបែងចែកឲ្យច្បាស់មុននឹងប្រ តិ កម្ម ។ សូមអរគុណ ។»

ក្រោយពីឃើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញការលើកឡើងបែបនេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានបញ្ចេញមតិមិនគាំទ្រ ដោយឯកឧត្តម ឆ្លើយតបថា៖ «សុំមិនគាំទ្រទេ មហាមិត្ត វិស្វករ សាងសង់ អាគារ បើគណនាខុស វាគ្រោ-ះថ្នា.ក់ត្រឹមតែអាគារនោះតែប៉ុណ្ណោះ ចំពោះវិស្វករព្រលឹងវិញ្ញាណបើគណនាខុសគឺស្លា..ប់ព្រលឹងអស់មួយនគរ ហើយបន្តទៅច្រើនជំនាន់ទៅមុខទៀត។

✓ចូរចងចាំថា៖ {បុរា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណមិនយឺត សម័យមិនបរទេស} ខ្មែរត្រូវតែទទួលវប្បធម៌តាមបែបត្បាល់កិន ដាក់អង្ករចូលចេញជាម្សៅ យកម្សៅទៅធ្វើអាហារអោយខ្មែរសុីតាមបែបខ្មែរមានច្រើនមុខច្រើនបែប។ គាំទ្រចំណេះដឹងពីបរទេស តែមិនត្រូវនាំខ្មែរសុីប័រ បំភ្លេចប្រហុកខ្មែរឡើយ។»

ទោះបីជាឯកឧត្តម ជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច័ន្ទបរិបូរណ៍ មានការលើកឡើងឆ្លើយតបបែបនេះ ក៏ឯកឧត្តម ជុំកុសល តបវិញថា៖ «អរគុណមហាមិត្ត តែការឆ្នៃរបស់គាត់នេះគឺគ្រាន់តែជាការបង្ហានូវជំនាញមួយដែលគ្មានអ្នកផ្សេងអាចធ្វើបាន ហើយខ្ញុំយល់ថាក៏គ្មានអ្នកណាគេទៅធ្វើតាមគាត់ដែរ គាត់ធ្វើតែតាមការស្រមើស្រមៃរបស់គាត់តែប៉ុណ្ណោះមិនពាក់ព័ន្ធប្រពៃណីជាតិទេ ។»

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លើយបន្តថា៖ «ជាការពិតហើយមហាមិត្ត ក៏ប៉ុន្តែវាខ្វះការពិចារណា នៅសំនួរមួយសម្រាប់ជីវិតអ្នកបង្កើតស្នាដៃ {តើស្នាដៃរបស់យើងនាំអ្នកអាន ទស្សនា គាំទ្រយើងទៅណា?}»

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post