header ads

Sponsor

រថយន្តម៉ាក fortuner ពណ៌សពាក់ផ្លាកលេខរដ្ឋ 17 2.7117 បើកបរដោបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលំមួយខ្សែ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើពុំដឹងថាមានបញ្ហាអ្វីនោះទេក៏បានបើកធ្លាក់ចូលទៅក្នុងប្រឡាយទឹកលូបឹងសាឡាងបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង។

ម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋជួយយកចេញពីក្នុងរថយន្ត ហើយក៏បានដើរគេចពីកន្លែងកើតហេតុបាត់ទៅ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោងជិត ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលូប្រឡាយលូបឹងសាឡា សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

មុនកើតហេតុគេឃើញរថយន្តម៉ាកfortunerមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ 17 2.7117 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលំមួយខ្សែ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកលូបឹងសារឡាង បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋជិតខាងជួយបានឡើងមកលើគោកវិញមិនមានរងរបួសនោះទេ ហើយក៏បានដើរគេចពីកន្លែងកើតហេតុបាត់ស្រមោលផងដែរ ។

ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋានមេីលឃើញស្ថានភាពមិនប៉ះពាល់ទៅលើមនុស្សនិងមិនប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋឱ្យក៏ម្ចាស់រថយន្តទាក់ទងទៅរថយន្តស្ទូច មកស្ទូចយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post