header ads

Sponsor

សិល្បៈ

តាគល់

ជាពិធីការិនីចាស់វស្សាមានឈ្មោះបោះសំឡេងនិងមានឥទ្ធិពលនៅក្នុងស្ថានីយទូរទស្សន៍ស៊ីធីអិនហើយក៏ជាមានជំនួញធំៗនៅក្នុងដៃជាច្រើនក៏ពិតមែន តែពិធីការិនី យុគ ចិន្តា កម្ររៀបចំ ពិធីខួបកំណើតអធិកអធមម្តងណាឡើយ ។ ជារៀងរាល់ឆ្នាំអ្នកនាងតែងរៀបចំពិធីខួបកំណើត បែបសាមញ្ញជួបជុំមិត្តភក្តិជិតដិតនៅក្នុងហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងរបស់ខ្លួនតែប៉ុណ្ណាះ ។ សម្រាប់ឆ្នាំនេះអ្នកនាង យុគ ចិន្តា បានត្អូញថាកើនអាយុមួយឆ្នាំទៀតហើយ តែយ៉ាងណាអ្នកនាងមិនបានទម្លាយពី អាយុពិតប្រាកដរបស់ខ្លួននោះឡើយ។ 

ក្រោយត្រូវមិត្តរួមការងារ Surprise ថ្ងៃកំណើតបានសម្រេចអ្នកនាង យុគ ចិន្តា បានបង្ហាញពី អារម្មណ៍រីករាយ និងជូនពរខ្លួនឯងថា«អាយុកើនមួយឆ្នាំទៀតហើយ ថ្ងៃនេះកូនចៅក្រុមការ ងារធ្វើស៊ីបានសំរេចទៀតហើយ អរគុណសំរាប់ក្តីស្រលាញ់រៀងរាល់ឆ្នាំពីអ្នកទាំងអស់គ្នាBirthday ឆ្នាំនេះមិនមានកម្មវិធីអីធំដុំទេ តែអ្​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វីដែលចង់បានគឺសេចក្តីសុខផ្លូវចិត្តផ្លូវកាយ ហើយ សូមអោយជៀសឆ្ងាយពីភាពសៅហ្មង ទុកកង្វល់ទាំងឡាយ សូមអោយខ្លួនឯងជួបតែ សំណា ងល្អរហូតទៅ Happy birthday to me Na Ja 23/03/23 »។

ជាមួយនឹងពាក្យពេចន៍ជូនពរខ្លួន ឯងរបស់អ្នកនាង យុគ ចិន្តា ក៏ទទួលបានការជូនពរពីសំណាក់មិត្តភក្តិនៅក្នុងនិងក្រៅពិភព សិល្បៈជាបន្តបន្ទាប់នៅក្នុងថ្ងៃពិសេសនេះ ។ 

ដ្បិតអ្នកនាង យុគ ចិន្តា មិនបានប្រាប់ពីអាយុពិតប្រាកដក្តី តែសម្រស់និងការរៀបចំខ្លួនរបស់ អ្នកនាង យុគ ចិន្តា នៅតែស្រស់ស្អាតនិងទាក់ទាញដែលតារាជំនាន់ក្រោយល្មមៗសុំចាញ់ ហើយអ្វីដែលគួរឱ្យសរសើរនោះពិធីការិនីរូបនេះនៅតែបន្តរក្សាសម្រស់ធម្មជាតិរបស់ខ្លួនដោយមិនមានការកែកុនទៅតាមបច្ចេកវិជ្ជាទំនើបនាពេលបច្ចុប្បន្នឡើយ។ ក្រៅពីជោគជ័យនៅ ក្នុងអាជីពជាពិធីការិនីអ្នកនាង យុគ ចិន្តា ក៏ជាសិល្បការិនីដែលជោគជ័យនៅក្នុងមុខជំនួញធំ ៗជាច្រើននៅក្នុងដៃដែលមានទាំងក្នុងនិងក្រៅប្រទេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៕
 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post