សង្គម
អាម៉ាប៉ាប៉ាញ៉ូសMiss Grand Cambodia លំដាប់រងទីមួយឆ្នាំ 2020 លឹម សុធាវី នឹងចូលរោងការនៅក្នុងថ្ងៃទី ៣០ខាងមុខនេះជាមួយអនាគតស្វាមីជាបុរសវ័យចំណាស់ដែលនាងតែងបង្ហាញមុខនាពេល កន្លងមក ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មុនចូលរោងជ័យមួយសប្តាហ៍ លឹម សុធាវី ជាមួ យអនាគតស្វាមី បានរៀបចំពិធីមួយនេះនៅអាស្រមលោកគ្រូស្តេចអថ័ន។
ក្នុងឈុតសម្លៀកបំពាក់ជាកូនក្រមុំបែបបុរាណយ៉ាងស្រស់ស្អាត លឹម សុធាវី និងអនាគត ស្វាមីនៅមុខព្រះពុទ្ធរូបជាច្រើនអង្គ ស្រីស្អាតរូបនេះបានរៀបរាប់ថា«ថ្ងៃព្រហស្បត៍ទី២៣ ខែ ០៣ ឆ្នាំ២០២៣ ជាថ្ងៃមង្គល់សេរីរបស់កូនដែលបានធ្វើកិច្ចនៅអាស្រមលោកគ្រូ ស្តេចអថ័ន នឹងបានធ្វើកិច្ចថ្វាយដល់សម្ដេចព្រះធំទាំង១៥០០០អង្គពិសេសចំនឹងថ្ងៃយាងព្រះគោមកដល់អាស្រមផងដែល កូនសូមអរព្រះគុណលោកគ្រូដែលបានផ្ដល់សេរីសួស្ដី នៅថ្ងៃនេះឱ្យ កូន លាភជ័យដល់កូនទាំងពីរហើយក៏សូមអរគុណទៅដល់បងប្អូនសិស្សគុណទាំងអស់ និងមិត្ដ ភក្តិបងប្អូនដែលបានមកជួយនឹងចូលរួមក្នុងថ្ងៃនេះផងដែល»។
តាមការរៀបរាប់របស់ លឹម សុធាវី ការរៀបពិធីនេះគឺដើម្បីសុំសិរីសួស្តី និងសេចក្តីសុខ។
ការលើកឡើងរបស់តារាសម្តែងដែលជាអតីតលំដាប់រងទីមួយ M GC ឆ្នាំ 2020 រូបនេះក៏ទទួល បានការជូនពរពីសំណាក់មិត្តភក្តិនិងអ្នកលេងបណ្តាញសង្គមជាច្រើន ។ បើតាមគម្រោងស្រី ស្អាតរូបនេះនឹងចូលរោងការនៅក្នុងថ្ងៃទី ៣០ចុងខែនេះនៅអាគារឌីព្រីមែសែនសុខជាមួយ គុស្នេហ៍ដែលបានស្វែងយល់ចិត្តថ្លើមគ្នាជាច្រើនឆ្នាំកន្លងមក ៕