សិល្បៈ
តាគល់អ្នកគាំទ្រមិនតិចទេមានការងឿងឆ្ងល់ថាមូលហេតុអ្វីបានជាអ្នកច្នៃម៉ូដលោក ឯម រៀម ដែលនិយមចូលចិត្តលេងហ្វេសសិនបែបសិ.ចស៊ី និងពាក់ស្បែកជើងកែងខ្ពស់របស់នារីភេទ តែបែរជាទុកពុកមាត់វែងទៅវិញ? ហេតុអ្វីមិនទៅកែសម្ជស្ស ឬដើមទ្រូងដូចនារីពិតៗតែម្តង។
ក្រៅពីអ្នកច្នៃម៉ូដសម្លៀកបំពាក់ក៏ដូចជាគ្រឿងចម្លាក់លោក ឯម រៀម ក៏ជាសាស្រ្តាចារ្យនូវ សាលាឯកជនរបស់កូរ៉េមួយដោយលោកបង្រៀនផ្នែកគូរគំនូរនិងការពារនូវស្នាដៃរបស់ខ្លួន ដល់កូនសិស្សទាំងនោះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជារឿយៗគេតែងឃើញអ្នកច្នៃម៉ូដវ័យ ជាង ៥០ឆ្នាំរូបនេះចូលចិត្តលេងហ្វេសសិនបែបនារីភេទជាលក្ខណៈសិ.ចស៊ី នឹងនិយមពាក់ ស្បែកជើងកែងខ្ពស់ៗចូលរួមនៅក្នុងកម្មវិធីនានា ។ ប៉ុន្តែលោកបែរជាទុកពុកមាត់បែបបុរស ទៅវិញ។
ទាក់ទងជាមួយរឿងនេះលោក ឯម រៀម បាននិយាយប្រាប់សារព័ត៌មានមួយថា ដោយសារលោកជាអ្នកសិល្បៈកំប្លុកកំប្លែងបែបសប្បាយៗសម្រាប់មហាជនដូច្នេះលោក មិនទៅកែសម្ជស្សឬដើមទ្រូងដូចនារីឡើយ។
បើគិតមកដល់ពេលនេះលោក ឯម រៀម បានចាប់អាជីពជាអ្នកច្នៃម៉ូដបានប្រមាណជា១៥ឆ្នាំ ហើយលោកក៏ធ្លាប់បានច្នៃម៉ូដឱ្យតារាល្បីៗជាច្រើន ។សម្រាប់ម៉ូដសម្លៀកបំពាក់របស់លោក ភាគច្រើនសម្រាប់ការដើរម៉ូដនៅក្នុងកម្មវិធីនានានិងថតរូបតែប៉ុណ្ណាះមិនមែនសម្រាប់លក់ នៅលើទីផ្សារឡើយ។អ្វីដែលកត់សម្គាល់រាល់ម៉ូដសម្លៀកបំពាក់ដែលលោកពាក់ចូលរួមនៅ ក្នុងកម្មវិធីនានាពោលមិនមាននរណាហ៊ានពាក់ឡើយសូម្បីតារាម៉ូដែល។ តែសម្រាប់លោកជា មនុស្សដែលមានជឿជាក់ដូច្នេះទើបលោកមិនញញើតក្នុងការលេងស្ទីលហ្វេសសិនបែបសិ..ចស៊ីឡើយពោលដើម្បីឱ្យមហាជនចាប់អារម្មណ៍ផងនិងរកទីផ្សារឱ្យខ្លួនឯងដែរ ។
លោក ឯម រៀម ទទួលស្គាល់ថាបើទោះស្នាដៃរបស់លោកទទួលរងការរិះគន់ពីសំណាក់ មហាជន តែលោកមិនមានការខឹ.ងសម្បារឬតបតអ្វីឡើយពោលមានតែស្នាមញញឹមព្រោះ លោកយល់ថាអ្នករិះគន់ទាំងនោះមិនបានយល់និងសិក្សាពីការច្នៃម៉ូដសម្លៀកបំពាក់៕