
សង្គម
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងទៅដល់ប្រជាពលរដ្ឋថា ដោយសារការផ្គត់ផ្គង់ទឹកស្អាត នៅមិនទាន់គ្រប់គ្រាន់នៅឡើងដូច្នេះសូមឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រើប្រាស់ទឹក ដោយសំន្សំសំចៃក្នុងរដូវប្រាំងនេះ។


ដោយឡែកនៅព្រឹកថ្ងៃទី២៥ ខែមីនា នេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ បាននាំគ្នាប្រមូលយកធុង ចានដែក ពីដុង មកដាក់ទឹកយកទៅប្រើប្រាស់ពីរថយន្តដឹកទឹកពីរបស់ខណ្ឌព្រែកព្នៅជាហូរហែ។

មានសំណួរ និងការព្រួយបារម្ភជាច្រើនពីការរស់នៅ និងប្រើប្រាស់ទឹកប្រចាំថ្ងៃ ប្រសិនបើមិនបានទៅយកទឹក ឬទៅមិនទាន់គេចែកទឹកប្រើប្រាស់ អាចថានឹងអត់មានទឹកប្រើហើយ បញ្ហាអាសន្នធំនោះគឺ ចង់ចូលបន្ទប់ទឹកត្រូវមើលសិនហើយ ថាមានទឹកគ្រប់គ្រាន់សម្រាប់ប្រើ ឬមួយក៏អត់។
ទាក់ទងនឹងបញ្ហានេះដែរសម្រាប់អាជ្ញាធរ សូមឱ្យពលរដ្ឋមានការយោគយល់ អធ្យាស្រ័យ, ខន្តីអភ័យទោស ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់នាពេលកន្លងមក ដោយខាងរដ្ឋាករទឹក និងស្វែងរកដំណោះស្រាយជូនលើបញ្ហានេះហើយ៕











រូប៖ Sabay News Social