header ads

Sponsor

នៅយប់ថ្ងៃ អាទិត្យ វេលាម៉ោង ២១:​៤០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង (ក្រឡាប់រថយន្តខ្លួនឯង) លើបណ្ដោយផ្លូវថ្មីប្របមាត់សមុទ្រពីកែបទៅឆ្នេរអង្កោល ចំណុចស្ពានព្រែកកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។

រថយន្តម៉ាក camry បាឡែន ពណ៌ ស ពាក់ផ្លាកលេខ កែប ២B.០០៩៩ បើកបរដោយឈ្មោះ ពោញ សំបូរ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ មន្ត្រីសាលាឃុំអង្កោល រស់នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ពេលបើកមកដល់ចំណុចកើតហេតុ ក្រឡាប់បុកបង្កាន់ដៃស្ពានស្លាប់ខ្លួនឯងតែម្ដង ក្រោយពេលកើតហេតុសាកសពត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តកែប ដឹកយកទៅប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ចំណែករថយន្តសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅជួសជុលប្រើប្រាស់វិញដែរ ។

រូបភាព​ នគរបាល​ខេត្ត​កែប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post