បន្ទាប់ពីផ្ទុះការចែករំលែក និងប្រតិកម្មនៅលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះរឿងបុរសម្នាក់ដែលបានប្រើហិង្សាទៅលើស្ត្រីម្នាក់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យតាមស្វែងរកបុរស ដែលប្រើអំពើហិង្សារូបនេះហើយ ដោយលោកបញ្ជាក់ថាត្រូវតែទទួលទោសតាមច្បាប់ ជាធរមាន!។
បើតាមការបញ្ជាក់ពីលោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក ថ្លែងប្រាប់អ្នកសារព័ត៌មានថា ពួកគេទាំង២នាក់ជាប្តីប្រពន្ធ ហើយរស់នៅសង្កាត់បឹងសាឡាង លោកថាសមត្ថកិច្ចកំពុងតាមស្រាវជ្រាវហើយ។
សូមជម្រាបជូនថា បុរសដែលប្រើអំពើហិង្សាដោយយកមួកសុវត្ថិភាពវាយលើក្បាលស្ដ្រីម្នាក់បង្កការភ្ញាក់ផ្អើលនៅគឺនៅកាលពីយប់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣ នៅស្ដុបសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។