
សិល្បៈ
ខណៈត្រៀមខ្លួនជាកូនក្រមុំដ៏ស្រស់ស្អាតនៅក្នុងថ្ងៃទី ៣០ ស្អែកនេះភ្លាមស្រីស្អាត លឹម សុធាវី បានបង្ហាញសមាជិកថ្មីជាផ្ទះដ៏ស្រស់ស្អាតដែលនាងបានអះអាងថាបានធ្វើរួចរាល់ ហើយនាងនឹងចាប់ផ្តើមចូលរស់នៅក្នុងខែក្រោយនេះតែម្តង ។ ជាមួយនឹងការបើកបង្ហាញ គេហដ្ឋានដ៏ស្រស់ស្អាតរបស់អតីតលំដាប់រងទី១ MGC 2020 លឹម សុធាវី បានធ្វើឱ្យមហាជន ជាអ្នកគាំទ្រមានការលាន់មាត់សរសើរគ្រប់គ្នា។
បើតាមគម្រោង លឹម សុធាវី នឹងដឹកដៃគូស្នេហ៍ចូលរោងជ័យនៅក្នុងថ្ងៃស្អែកនេះនៅ ឌឺព្រីមៀ សែន សុខ ដោយមានការអញ្ជើញភ្ញៀវជាអ្នកក្នុងនិងក្រៅសិល្បៈច្រើនកុះករ ។ អ្វីដែលកត់ សម្គាល់នៅក្នុងថ្ងៃនេះដែរ ស្រីស្អាតរូបនេះបានបង្ហាញគេហដ្ឋានថ្មីរបស់នាងដែលបានសាង សង់រួចរាល់រួមនឹងសារដែលមានអត្ថន័យថា«ផ្ទះរួចរាល់យូរហើយមិនទាន់បានទៅនៅទេ តែខែក្រោយនេះបានទៅនៅហើយ ញើសឈាមខំមកយូរហើយ ពេលនេះខ្ញុំនឹងបង្កើតផ្ទះ ដែលមានក្ដីសុខ នឹងភាពកក្ដៅអោយខ្លួនឯងឈប់រស់ក្នុងសំពាធរស់ជាខ្លួនឯងមើលថែផ្លូវ ចិត្ដខ្លួនឯងអោយល្អឡើងវិញធ្វើជាមនុស្សរឹងមាំដូចមុន»។
មិនត្រឹមបង្ហាញគេហដ្ឋានដ៏ស្រស់ ស្អាតនេះទេ លឹម សុធាវី ថែមទាំងស៊ែរបង្ហាញពីការពពោះហាក់បញ្ជាក់ថានាងកំពុងចង់បាន កូនប្រឡែងលេងភ្លាមៗ ។
លឹម សុធាវី ជាអតីតលំដាប់រងទី១ MGC 2020 ដែលមានដើមកំណើតនៅខេត្ត ព្រះសីហនុ ហើយពេលនេះនាងក៏បានលេចមុខនៅក្នុងការថតស្ប៉តពាណិជ្ជកម្មជាច្រើន ។ ប៉ុន្តែទីផ្សារ ការងារកំពុងឡើងកូដ លឹម សុធាវី បែរជាសម្រេចចិត្តរៀបការជាមួយគូស្នេហ៍ជា បុរសវ័យ ចំណាស់ដែលនាងបានស្វែងយល់ចិត្តថ្លើមគ្នាជាយូរឆ្នាំមកហើយ៕