header ads

Sponsor

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ល្ងាច មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំនិងខ្យល់កន្ត្រាក់ធ្វើឲ្យបេុីងការតុបតែងលើស្ពានព្រះរាជដំណាក់បាក់អស់នឹងបង្គោលផ្សាយពាណិជ្ជកម្ម នៅមុខផ្លូវខ្វែង៣០ម និងផ្លូវជាតិលេខ៦ និងបេុីងបាក់វេទិកាទិវាវប្បធម៌ដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខាងមុខនេះ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។

ហេតុការណ៍នេះដែរ បើតាមព័ត៌មានបឋមដែលទទួលបាន គឺបណ្ដាលឱ្យបុរសម្នាក់ឈ្មោះ ចាន់ធូ ជាជាងមាស នៅផ្សារលើ ដែលប៉ាណូ បាក់សង្កត់ នៅក្រុងសៀមរាបបាត់បង់ជីវិត និងមានអ្នករបួសផ្សេងទៀត។

ភ្លាមៗ នេះដែរ គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងឧបទ្ទវហេតុផ្សេងៗ បានរួចរាល់ហើយ នៅវេលាម៉ោង ១៩ និង ២០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត សោកស្តាយចំពោះឧបទ្ទវហេតុនៃគ្រោះធម្មជាតិនេះ និងសូមថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមរុះរើនេះ។

Sponsor
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post