header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយប្រកាសវិលចូលសិល្បៈជាថ្មីវិញគេសង្កេតឃើញតារាកំប្លែងសម្បូរវោហាស៍ នាងខ្ញុង ចា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប់ ផ្តើមមានហាងឆេងវិញមិនថាការកំប្លែង កាត់សក់ ឬថតរឿងនោះទេ ។ ជាក់ស្តែងថ្មីៗនេះតារាកំប្លែងរូបនេះក៏មានឱកាសក្តោបបានតំណែងជាអ្នកតំណាងឱ្យផលិតផលមួយថែមទៀត ។ 

មួយរយៈមុនតារាកំប្លែង ខ្ញុង បានបង្ហាញអារម្មណ៍សោកសៅតាមហ្វេសប៊ុកដោយបញ្ជាក់ថា  «អស់ទាំងផ្ទះហើយត្រូវគេឆក់ប្តីថែមទៀត» ។ ជាក់ស្តែងសព្វថ្ងៃនេះ ខ្ញុង កំពុងរស់នៅផ្ទះជួល តែយ៉ាងណាគេសង្កេតឃើញថាការងារសិល្បៈរបស់នាងកាន់តែរីកទូលាយជាងមុនដោយនាង បានចូលរួមច្រៀងកាត់សក់ លេងកំប្លែង និងសម្តែងរឿងផងដែរ ។ អ្វីដែលកត់សម្គាល់ ថ្មីៗនេះ ខ្ញុង ថែមទាំងទទួលបានតំណែងជាអ្នកតំណាងឱ្យផលិតផលសម្រករបស់ក្រុមហ៊ុនមួយថែមទៀត ។ ប៉ុន្តែតារាកំប្លែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងសម្តីចាក់ទឹកមិនលិចរូបនេះមិនបានឱ្យដឹងពីតម្លៃខ្លួនដែល បានទទួលឡើយ ។ 

ជាមួយនឹងអារម្មណ៍រីករាយដែលបានទទួលតំណែងជាអ្នកតំណាងឱ្យផលិតផលមួយនេះជាលើកដំបូង ខ្ញុង បានបង្ហាញអារម្មណ៍ថា«សុំកំលាំងចិត្តម្នាក់មួយណាបងប្អូន ខ្ញុំសង្ឃឹមថាអ្វីៗដែលខ្ញុំបានបាត់ បង់ ខ្ញុំនឹងយកវាមកវិញឲ្យបានទាំងកិត្តិយសកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិសម្រស់និងសុភមង្គលគ្រួសារ។ ខ្ញុំជឿលើការតាំងចិត្តនិងសមត្ថភាពរបស់ខ្ញុំអរគុណសម្រាប់ការទុកពេលវេលានិងឱកាសឲ្យខ្ញុំ។អរគុណសម្រាប់ការគាំទ្រស្រលាញ់រូបខ្ញុំ។បងប្អូនជាកម្លាំងចិត្តដ៏ធំធេងណាស់សម្រាប់ខ្ញុំ។ សូមអរគុណដល់ម្ចាស់ផលិតផល វីតាមីនសែលសម្របដែលបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យកនាងខ្ញុំជា ប៊ីអេធំ និងមានទំនុកចិត្តនិងភាពជឿជាក់លើខ្ញុំ»។

ការលើកឡើងរបស់តារាកំប្លែង ខ្ញុង ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមដែលស្រឡាញ់និង ពេញចិត្តនូវសមត្ថភាពរបស់អ្នកកំប្លែងរូបនេះបានចូលរួមផ្តល់ការលើកទឹកចិត្តនិងជូនពរឱ្យ នាងបានសម្រេចក្តីបំណង ជាពិសេសដោះបំណុលបានក្នុងពេលឆាប់ៗនេះ ។  ក្នុងនោះក៏មានការចង់ដឹងថាតើទំនាក់ទំនងប្តីប្រពន្ធរបស់ នាង ខ្ញុង និងនាយកៃដ ដល់ណាហើយ?ពួក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេសម្តែងធ្វើបែកគ្នាឬបែបណា? 
 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post