header ads

Sponsor

 នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២៣នេះក្រោម ការដឹកនាំបញ្ជាពីលោកឧត្តមសេនី យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចក្នុងផែនជំនាញនគរបាលព្រហ្មទ័ណ្ឌដែលមានលោកឧត្តមសេ នីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការរងទទួលផែន លោកវរសេនីយ៍ឯក ផង់ សុ ភាព ស្នងការរងជំនួយការ ងារការិ យាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានបានដឹក នាំសហការជាមួយសមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែលមានលោកវេសេនីយ៍ឯក ឡុង យោធាវីរៈជាអធិការ ធ្វើការស្រាវជ្រាវនិងបំបែកសំណុំរឿង(លួចដោយ មានស្ថានទម្ងន់ទោស) គាស់ទម្លុះទម្លាយយកទ្រព្យ សម្បត្តិក្នុងលំនៅដ្ឋាននៅស្រុកឯកភ្នំនោះហើយ។ 

ទីបំផុតម្ចាស់លំនៅដ្ឋានដែលមានឈ្មោះ តឿម សាវន័្តហៅផល ភេទប្រុស អាយុ៥០ឆ្នាំបានសារភាពថា ករណីដែលលេីកឡេីងថា មានចោរចូលក្នុងផ្ទះរបស់គាត់ដោយគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិរបស់ខ្លួនអស់មាសចំនួន០៥ដំឡឹងនិងប្រាក់រៀលចំនួន ៩.០០០.០០០រៀលកាលពីថ្ងៃទី២៦ខែ មីនាឆ្នាំ២០២៣ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំនោះ គឺខ្លួនជាអ្នកប្រឌិតបង្កើតឱ្យមានអង្គហេតុនេះឡើងដោយខ្លួនឯងតែប៉ុណ្ណោះ តែការពិតគឺមិនមាននោះទេ។ 

នៅពេលនេះសមត្ថកិច្ចនគរបាលបានធ្វេីកំណត់ហេតុកិច្ចសន្យាអប់រំណែនាំចំពោះរូបគាត់ឱ្យឈប់ប្រព្រឹត្តិនូវសកម្មភាពបែបនេះជាបន្តទៀតព្រោះទង្វើនេះជាហេតុនាំបង្កឱ្យមានការភាន់ច្រឡំ និងជះឥទ្ធិពលមិនល្អដល់ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នាំឱ្យមានការភ័យខ្លាចនិងព្រួយបារម្ភពីមហាជនទូទៅចំពោះសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋាន៕ រូបភាព៖ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post