header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មានការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ពីរឿងអ្នកមាន និងអ្នកក្រ ក្រោយពីវីដេអូលោកជំទាវ តាំង ហ្គិចលៀង ប្រធានបទ «ទិវាភាពជាអ្នកមាន ថ្ងៃទី ០៧-កក្កដា-២០២២ ដែលមនុស្សគ្រប់គ្នា គឺសុទ្ធតែអាចក្លាយជាអ្នកមាន» វីដេអូខ្លឹមសារខ្លីមួយត្រូវបានគេយកមកផុសឡើងវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏បង្កើតជាការជជែកតែម្ដង ក្នុងនោះលោក ដួងសុខគា ក៏បានចែករំលែកជុំវិញនឹងរឿងនេះផងដែរ។

តាមរយៈទំព័រហ្វេសបុករបស់លោកសុខគា បានលើកឡើងថា៖ «មួយរយៈនេះឃើញតែគេនិយាយប្រៀបធៀបពីអ្នកមាន! អ្នកក្រ! ចង់សុំសួរបន្តិច តើការលើកឡើងរបស់អ្នក ចង់ដាស់តឿនឱ្យប្រឹងរក? ឬ ចង់ដៀល? ឬជាមេរៀនដែលចេះតែនិយាយយកល្អតែខ្លួនឯង!?

បើតាមខ្ញុំគិត ប្រហែលជាពួកគាត់មានបំណងល្អទេ តែមិនចេះនិយាយ! ក៏មានអ្នកខ្លះនិយាយតាម យកទ្រឹស្តីមកបន្ថែមឱ្យលើសក៏មាន!

អ្វីដែលខ្ញុំបារម្ភគឺការបែងចែកវណ្ណៈ មើលងាយមើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លថោកគ្នា វាយឫក មិនចេះជ្រោមជ្រែងជួយគ្នា។

បើចង់ឱ្យធូរធារទាំងអស់គ្នា គប្បីជួយដោយវិធីផ្សេងៗដែលមានទាំងក្តីស្រលាញ់ មានទាំងប្រសិទ្ធភាព!

ចាំពាក្យចាស់ទេ? សំពៅនិងសំប៉ាន, ស្តេចស្រមោច និងស្តេចដំរី, ដឹងសងដឹង អំបែងសងអំបែង។ល។

មានតែក្តីស្រលាញ់និងសាមគ្គីភាព ចែកគ្នារស់ ចែកគ្នាចេះ ចែកគ្នារីករាយទេទើបសុខទាំងអស់គ្នា! ខ្ញុំនិយាយនេះសង្ឃឹមថាអស់លោកជាវាគ្មិនទាំងឡាយខ្លះនឹងយល់! សូមគិតឡើងវិញ ហើយកុំបន្តនិយាយបែងបែកហែកញែកជាពីរជាបី! ហើយក៏សូមបងប្អូនយើងកុំខឹងហើយគុំកួនគ្នាឯងឡើយ!

ជីវិតយើងកំពុងតែរួញខ្លីស្រាប់ផងសូមយកក្តីស្រលាញ់ អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ាណិត មេត្តា មកប្រើឱ្យច្រើនមក បន្តិចទៀតយើងលាចាកចោលគ្នាអស់ហើយណាយើងណា!?

《ស្នាមប្រេះបែកហែកវណ្ណៈនេះមិនទាន់រលុបនៅឡើយទេ! កុំខំធ្វើឱ្យខឹង ឱ្យស្អប់ពេក! 》ពូមោក»

ជុំវិញនឹងវីដេអូនេះដែរ លោកជំទាវ តាំង ហ្គិចលៀង ក៏បានបន្ថែមមតិថា៖ តោះស្តាប់វិដេអូពេញ ស្តាប់អោយចប់ ស្តាប់ដោយស្មារតីចង់រីកចំរេីន , អ្នកវិជ្ជមាន ស្តាប់រឿងអវិជ្ជមាន ក៏ទៅជាវិជ្ជមាន

តែ អ្នកអវិជ្ជាមាន ស្តាប់រឿងវិជ្ជមាន ក៏ចេញអវិជ្ជមានដែរ បងប្អូនអេីយ ឈប់វែកញែកទៅ , ខ្ញុំមិនអីទេ អរគុណណាស់មានមនុស្សជាច្រេីនបានផ្ញេីរសារ ផង ផុសផងការពារខ្ញុំផង , លេីកទឹកចិត្តខ្ញុំ ខ្ញុំពិតជារំភេីបណាស់ នូវក្តីបារម្មណ៍ និងក្តីស្រឡាញ់ដែលអ្នកទាំងអស់គ្នាមានចំពោះខ្ញុំ

ខ្ញុំសុខកាយ សប្បាយចិត្តជាធម្មតាទេ , ព្រោះខ្ញុំមិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមេីលងាយអ្នកក្រផង , ខ្ញុំក៏ជាកូនអ្នកក្រ ( ម្តាយ ឪពុកខ្ញុំក៏ចេញពីបាតដៃទទេរដែរ ) ហេីយខ្ញុំក៏ធ្លាប់ក្រ ( ក្រចំណេះ) , ដោយសារតែក្រនឹងហេីយ ទេីបខ្ញុំខំ , អគុណភាពក្រ អគុណ អ្នកកំដរខ្ញុំក្រ តែទាំងនោះគ្រាន់តែជារឿងអតីតកាល ។

បច្ចុប្បន្ន ខ្ញុំរកសុីមានបានតិចតួច ខ្ញុំចេះដឹងគុណ ខ្ញុំចេះចេញជួយអ្នកដែលគាត់ខ្វះខាត ព្រោះខ្ញុំដឹងថាវាលំបាកយ៉ាងណា, ខ្ញុំដឹងថា ខ្ញុំបានធ្វេីរឿងជាច្រេីន ខ្ញុំបានដឹកនាំគេធ្វេីទានជាច្រេីន ហេីយខ្ញុំក៏ដឹងថា fan ជាច្រេីនរបស់ខ្ញុំ ក៏ជាអ្នកអត់ដែរ ខ្ញុំស្រឡាញ់ពួកគាត់ ខ្ញុំលេីកទឹកចិត្តពួកគាត់ ពួកគាត់ក៏ស្រឡាញ់ខ្ញុំ។

អគុណការយកចិត្តទុកដាក់ដែលបងប្អូនទាំងអស់បានផ្ញេីរសារមកខ្ញុំ ចង់ប្រាប់ថា : ធម៌ព្រះស្តាប់ចូលតែអ្នកមានសិល្ប៍ ឬអ្នកដែលគាត់មានចិត្តបុណ្យតែប៉ុណ្ណោះ ។

តោះបន្តបេសកម្មជួយជាតិ និង ជួយសង្គមរបស់យេីង ជាមួយខ្ញុំទៀត , ជាតិយេីង និង សង្គមយេីង ត្រូវការមនុស្សដូចពួកយេីង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post