header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ធ្មេចបើកៗកូនក្រមុំតារាកំប្លែង ស្រីលាភ ពេញវ័យ ១៨ឆ្នាំទៅហើយ តែបើនិយាយពីរូប សម្រស់របស់ក្មេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រីនេះវិញគឺស្រស់ស្អាតមិនចាញ់អ្នកម្តាយតារាកំប្លែង ស្រីលាភ ប៉ុន្មាន ឡើយ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះកូនស្រី ស្រីលាភ ហាក់មិនមានសកម្មភាពនៅក្នុង សិល្បៈ ឡើយ។

ខណៈកូនស្រីពេញវ័យ ១៨ឆ្នាំតារាកំប្លែង ស្រីលាភ បានបង្ហាញរូបភាពជាច្រើនសន្លឹកដោយ និយាយខ្លីថា«រីករាយថ្ងៃកំណើតកូន១៨ឆ្នាំ»។ សារខ្លីរបស់តារាកំប្លែងរូបនេះបានធ្វើឱ្យអ្នកគាំ ទ្រ​ក៏ដូចជាអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ខ្លាំងព្រោះខានឃើញមួយរយៈសោះ កូនច្បងស្រី លាភ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធំពេញក្រមុំស្តូកហើយសម្រស់ក៏ស្អាតមិនធម្មតាដែរ ។

ជឿជាក់ថាអ្នក គាំទ្រប្រាកដជាចាំបានកន្លងមកកូនស្រីតារាកំប្លែង ស្រីលាភ ក៏មានទេពកោសល្យសិល្បៈ មិនចាញ់ម្តាយប៉ុន្មានឡើយដោយនាងបាន​បង្ហាញមុខនៅក្នុងការសម្តែងរឿងភាគទូរទស្សន៍ ហង្សមាសនិងរឿងកំប្លែងនៅទូរទស្សន៍បាយ័នដែលដឹកនាំដោយនាយក្រឹម ។ ប៉ុន្តែក្រោយ មកក៏បាត់មុខឈឹងតែម្តង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនចង់ឱ្យកូនស្រី ស្រីលាភ បង្ហាញមុខក្នុង ការសម្តែងជាថ្មីព្រោះថានាងក៏មានសម្រស់ផូរផង់មិនធម្មតាដែរ​។ គួរបញ្ជាក់ថាពេលនេះ ស្រី លាភ កំពុងរស់នៅយ៉ាងមានក្តីសុខនិងពោរពេញទៅដោយភាពរីករាយជាមួយកូនៗទាំងបីនិង នាយ ក្រឹម ជាស្វាមីយ៉ាងពេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញមុខពេញមាត់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post