header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាប្រាកដជាបានដឹងខ្លះៗរួចមកហើយអំពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី OPPO Find N2 Flip កំពុងមានសន្ទុះខ្លាំងក្លាយ៉ាងក្តៅគគុកជុំវិញទីផ្សារស្មាតហ្វូនលើពិភពលោក។ Find N2 Flip ជាស្មាតហ្វូនបត់ដំបូងរបស់ OPPO ដែលបានបង្ហាញខ្លួននៅលើទីផ្សារសកល ហើយទោះបីជាវាមកក្រោយគេបន្តិចមែនប៉ុន្តែ OPPO ពិតជាផលិតស្មាតហ្វូននេះបានយ៉ាងប្រណិត ល្អឥតខ្ចោះជាមួយទំនុកចិត្ត និងការជឿជាក់ខ្លាំងទៅលើផលិតផលថ្មីមួយនេះ។

មួយរយៈចុងក្រោយនេះទាំងវេបសាយល្បីៗក្នុងស្រុក និងវេបសាយបរទេសជាច្រើនក៏បានចុះផ្សាយពីស្មាតហ្វូនអេក្រង់បត់ Find N2 Flip យ៉ាងព្រោងព្រាតរហូតក្លាយជាប្រធានបទដ៏ក្តៅគគុកជុំវិញពិភពលោកតែម្តង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺស្មាតហ្វូនប្រភេទនេះកំពុងក្លាយជាទីពេញនិយមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលទីផ្សារស្មាតហ្វូននេះកំពុងមានសន្ទុះនិងមានការប្រកួតប្រជែងខ្លាំង។ ហើយចាប់តាំងពី OPPO ប្រកាសដាក់លក់ Find N2 Flip នៅលើទីផ្សារសកលរួចមក អតិថិជនជាច្រើនគ្រប់ទិសទីក៏បានចែករំលែក និងបញ្ចេញពីអារម្មណ៌រំភើបពីការប្រើប្រាស់ស្មាតហ្វូននេះដោយផ្ទាល់ផងដែរ។

លើសពីនេះសូម្បី Vlogger ល្បីៗនិងអ្នក Review ជំនាញៗជាច្រើនមានការជជែកវែកញែកយ៉ាងមាំទាំលើស្មាតហ្វូនអេក្រង់បត់មួយនេះមិនឈប់ឈរ ធ្វើឲ្យម្នាក់ៗជ្រួលជ្រើមខ្លាំងមិនធម្មតា ដែលអេក្រង់ខាងក្រៅរបស់ OPPO Find N2 Flip គឺឡូយពិសេសជាងស្មាតហ្វូនអេក្រង់បត់ដទៃទ្វេដង ជាពិសេសវាក្លាយជាមុខងារដ៏សំខាន់នៅលើអេក្រង់បត់ផងដែរ។

ក្នុងនោះក៏មានចម្ងល់ជាច្រើនលើកឡើងថា តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip នឹងមានដាក់លក់នៅក្នុងស្រុកខ្មែរឬទេ? បើតាមដឹងនៅលើ​ Facebook Page របស់ OPPO ប្រចាំប្រទេសកម្ពុជាក៏កំពុងត្រៀមខ្លួននឹងបញ្ចេញដាក់លក់ដែរ។ ដូចនេះកុំភ្លេចរង់ចាំទទួលអ្វីដែលថ្មីពី OPPO ក្នុងពេលឆាប់ៗនេះ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post