សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្នុងពេលដ៏ឆាប់ខាងមុខនេះឧកញ៉ា ស្រី ចាន់ថន នឹងជួបប្រជុំជាមួយសហព័ន្ធកីឡាគុនខ្មែរដើម្បីរៀបចំក្លិបថ្មីកម្រិតអន្តរជាតិ ហើយលោកបានបញ្ជាក់ឱ្យដឹងផងដែរថា ក្លិបមួយនេះមិនមែនជាក្លិបរបស់លោកម្នាក់ឯងនោះទេ ប៉ុន្តែវាគឺជាក្លិបរបស់ប្រជាជនកម្ពុជាទាំងមូល អ្វីដែលពិសេសនោះ ក្នុងក្លិបថ្មីនេះ ក៏មានការចូលរួមពីកីឡាករប្រេស៊ីល Tiago ផងដែរ។ តាមរយៈសារនៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣នេះ ឧកញ៉ា បានបញ្ជាក់ឱ្យដឹងថា៖
“កីឡាករខ្លាំងទើបគុនខ្មែរខ្លាំង” គុនខ្មែរខ្លាំងទើបប្រទេសដ៏ទៃគេគោរព គេឲ្យតម្លៃជាតិសាសន៍កម្ពុជារបស់យើង។ Tiago គាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតក្លិបថ្មីលំដាប់អន្តរជាតិមួយនេះ ហើយគាត់នឹងចូលរួមជាមួយក្លិបថ្មីរបស់យើងផងដែរ។ Tiago បាននិយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាខ្លាំងបំផុត។
លើសពីនេះទៅទៀគាត់បានដក់ចិត្តស្រលាញ់កេរ្តិ៍មរតកដូនតា កីឡាគុនខ្មែរពេញបេះដូងរបស់គាត់។ Tiago បានបន្ថែមទៀតថា គាត់នឹងនាំយកកីឡាមរតកដូនតាខ្មែរមួយនេះទៅឲ្យពិភពលោកស្គាល់ជាដាច់ខាត ព្រោះពិភពលោកមិនដែលដឹងនោះទេថា កម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះឡើយ។
ហើយគាត់ក៏មិនដែលឃើញប្រជាជននៃប្រទេសណាដែលមានភាពរួសរាយ និងពោពេញទៅដោយក្តីស្រលាញ់បែបនេះនាពេលកន្លងមកនោះទេ។ គាត់បាននិយាយពាក្យមួយឃ្លាថា “យើងគួរតែរស់នៅកន្លែងណាដែលគេស្រលាញ់យើង គេឲ្យតម្លៃយើង” ហើប្រទេសកម្ពុជាគឺជាកន្លែងដែលមានប្រជាជនស្រលាញ់គាត់ និងឲ្យតម្លៃគាត់ ដូច្នេះហើយគាត់ចង់មករស់នៅប្រទេសកម្ពុជានៅពេលអនាគត។