សង្គម
អាម៉ាប៉ាប៉ាញ៉ូសរហូតមកដល់ពេលនេះទំនាក់ទំនងរបស់តារាសម្តែងរូបរាងតូចច្រឡឹង ឈិន មុន្នីនាថ និង ពិធីករ នាយព្រែក កាន់តែស្អិតរមួតហើយចំណងស្នេហ៍របស់អ្នកទាំងពីរក៏ទទួលបានការសាទរពីសំណាក់មហាជនផងដែរ ។ប៉ុន្តែក្នុងនោះក៏មានការចង់ដឹងថាតើអ្វីជាមូលហេតុដែលធ្វើឱ្យស្រីស្អាត ឈិន មុន្នីនាថ លង់ស្នេហ៍ នាយព្រែក បែបនេះ ។
ជឿជាក់ថាអ្នកតាមដានជីវិតតារាក្នុងសិល្បៈពិតជាបានដឹងហើយថាមុននឹងភ្ជាប់ស្នេហ៍ជាមួយតារាសម្តែង ឈិន មុន្នីនាថ នាយព្រែក ក៏ធ្លាប់បានបែកបាក់ជាមួយគូស្នេហ៍ជាស្រីស្អាតអ្នកលក់ អនឡាញម្នាក់ផងដែរ ។ ក្នុងនោះក៏មានការលើកឡើងថាតើទំនាក់ទំនង ឈិន មុន្នីនាថ អាចឈានដល់ថ្ងៃជ័យឬបែបណា?ព្រោះដឹងស្រាប់ហើយថា នាយព្រែក ក៏ជាបុរសដែលសម្បូរមន្តស្នេហ៍មិនធម្មតាដែរ ។ ខ្លះទៀតក៏ចង់ដឹងថាតើ ឈិន មុន្នីនាថ ស្រឡាញ់ នាយព្រែក ត្រង់ចំណុចណាព្រោះសមត្ថភាពស្រីស្អាតនិងមានកេរ្តិ៍ឈ្មោះបោះសំឡេងដូចនាងមិនខ្វះបុរសសម្បូរទ្រព្យតាមស្នេហ៍ឡើយ ។
តារាសម្តែង ឈិន មុន្នីនាថ បានទទួលស្គាល់ថាពេលនេះទំនាក់ទំនងរវាងនាង និង នាយព្រែក ក៏ទទួលបានការដឹងឮពីសំណាក់ចាស់ទុំទាំងសងខាង ហើយគ្រួសារទាំងសងខាងក៏មិនមានការហាមឃាត់អ្វីដែរ ។ប៉ុន្តែយ៉ាងណាពេលនេះនាង និង នាយព្រែក មិនទាន់មានគម្រោង រៀបការទេរង់ចាំមើលចិត្តថ្លើមគ្នាបន្ថែមទៀត ។ ក្នុងនោះ ឈិន មុន្នីនាថ បានទទួលស្គាល់ថា មូលហេតុនាង ស្រឡាញ់ នាយព្រែក ដោយសារលោកជាមនុស្សឆ្លាតគ្រាន់តែនិយាយប៉ប៉ាច់ បប៉ោចបន្តិច តែមិនខិលខូចអ្វីទេ ពោលគឺខូចតែមាត់ប៉ុណ្ណាះ ។
ឈិន មុន្នីនាថ គឺជាតារាសម្តែងវ័យក្មេងដែលមានទាំងសម្រស់និងសមត្ថភាពហើយសព្វថ្ងៃ នាងកំពុងក្តោបបានការងារសម្តែងជាច្រើនក្នុងតំណែងជាតួឯក ។ មិនតែប៉ុណ្ណាះនាងក៏ជាអ្នក លក់អនឡាញម្នាក់ដែរ ៕