សិល្បៈ
តាគល់ពិធីមង្គលការរបស់បវរកញ្ញាចក្រវាឡ ងិន ម៉ារ៉ាឌី បានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោម ការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនកាលពីថ្ងៃទី ០២ ម្សិល មិញនេះ ។ ប៉ុន្តែអ្វីដែលកត់សម្គាល់ ងិន ម៉ារ៉ាឌី ក៏មានគម្រោងរៀបការជាលើកទីពីរ ជាមួយស្វាមីឯទឹកដីសហរដ្ឋអាមេរិក ។
ពិតជាដូចការអះអាងពិធីមង្គលការរបស់បវរកញ្ញាចក្រវាឡ ងិន ម៉ារ៉ាឌី បានប្រព្រឹត្តទៅ ហ៊ឹកហ៊ាក់នៅអាគារឌីព្រីមៀសែនសុខដោយមានការចូលរួមពីសំណាក់តារាល្បីៗស្រីប្រុស រួមនឹងបវរកញ្ញាជាច្រើនស្ថាប័នចូលរួមថែមទៀត ។ ក្នុងឈុតជាកូនក្រមុំ ងិន ម៉ារ៉ាឌី ពិតជាស្រស់ស្អាតប្លែកជាងសព្វដង ។ ដ្បិតពិធីរៀបមង្គការប្រព្រឹត្តទៅយ៉ាងអធិកអធមក្តី តែ ងិន ម៉ារ៉ាឌី នៅតែមានបំណងរៀបការជាថ្មីម្តងទៀតនៅទឹកដីសហរដ្ឋអាមេរិក ។ ប៉ុន្តែ ងិន ម៉ារ៉ាឌី មិនទាន់ចាកចេញទៅរស់នៅភ្លាមៗទេដោយនាងកំពុងរត់ឯកសារ ។
ដោយសារមិនទាន់ចាកចេញទៅរស់នៅសហរដ្ឋអាមេរិកភ្លាម ងិន ម៉ារ៉ាឌី ក៏នៅតែបន្ត ការងារសិល្បៈដដែល ហើយស្វាមីរបស់នាងក៏មិនមានការរារាំងឬហាមឃាត់អ្វីដែរ សំខាន់ឱ្យតែនាងស្រឡាញ់ ។ មិនខុសពីគូដទៃដែរក្រោយរៀបការរួច ងិន ម៉ារ៉ាឌី ក៏មាន បំណងយកកូនប្រឡែងលេងភ្លាមៗដោយមិនមានការពន្យាអ្វីឡើយ ៕