header ads

Sponsor

សិល្បៈ

តាគល់

សម្រាប់ខួបកំណើតឆ្នាំនេះពិតជាប្លែកដោយសារតារាចម្រៀងកូនកាត់ចិន ប៉ាច គីមមួយ បានតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតបវរកញ្ញាដែលឃើញហើយពិតជាមិនសរសើរមិនបាន ។ ជាមួយនឹងការជូនពរនៅក្នុងថ្ងៃពិសេសរប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រក៏មានការសរសើរពីសម្រស់ជះឆ្វាចរបស់  គីមមួយ គ្រប់គ្នា ។

សម្រាប់ខួបកំណើតឆ្នាំនេះតារាចម្រៀង ប៉ាច គីមមួយ មិនបានរៀបចំពិធីជាលក្ខណៈអធិក អធមឡើយ តែនាងបានបង្ហាញក្តីរំភើបនិងរីករាយដោយទទួលបានការ Surprise ពីសំណាក់ មិត្តរួមទ្រនំដែលធ្វើឱ្យនាងរំភើបជាខ្លាំង ។ ងាកមកលោក សយ រតនៈ ជាអនាគតស្វាមីឯណេះវិញក៏បានជូនពរយ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្អែមល្ហែមដល់រូបនាងផងដែរ ។ទោះមិនមានកម្មវិធីហ៊ឹកហ៊ាក់ក្តី តែខួបកំណើតនៅក្នុងឆ្នាំនេះតារាចម្រៀងសាច់ខ្ចី ប៉ាច គីមមួយ បានបង្អួតសម្រស់ជាមួយនឹង ឈុតរ៉ូបស្ទីលបវរកញ្ញាស្វាគមន៍ថ្ងៃកំណើតខ្លួនឃើញហើយពិតជាស្រស់ស្អាតប្លែកតែម្តង ។

ប៉ាច គីមមួយ កាន់តែបង្ហាញក្តីសុខក្រោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យនាង និងតារាចម្រៀងរូបសង្ហាលោក សយ រតនៈ បានភ្ជាប់ពាក្យជាមួយគ្នាតាមប្រពៃណីខ្មែរកាលពីខែកក្កដាឆ្នាំ ២០២២កន្លងទៅ ។ គូស្នេហ៍មួយគូនេះបានប្រើជីវិតរួមគ្នាមិនខុសពីប្តីប្រពន្ធឡើយ ប៉ុន្តែយ៉ាងណាអ្នកទាំងពីរពុំបានបង្ហាញពីពេលវេលាឡើយដោយប្រាប់ថាចង់ទុកឱ្យ ហ្វេន ហ្វេន Surprise។ ទោះមិនទាន់រៀបការក្តី តែគូស្នេហ៍មួយគូនេះបានទិញគេហដ្ឋានថ្មីនិងបោះទុនមុខរបររួមគ្នាដោយដំនើរការយ៉ាងរលូន ផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post