សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយពីលាតត្រដាងចំណងស្នេហ៍ជាសាធារណៈជាមួយអ្នកលក់អនឡាញដ៏ល្បីម៉ាក់ អ៊ីអ៊ី មកអតីតអ្នកនិពន្ធឧកញ៉ា យឹម តាស្រង់ ហាក់ទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញ សង្គមដោយខ្លះបានលើកឡើងថាលោកមិនមើលថែកូនទាំងបួនទៅមើលថែកូនគេទៅវិញ ។ ប៉ុន្តែយ៉ាងណាមិនសំងំស្ងៀម ម៉ាក់ អ៊ីអ៊ី បានចេញមុខនិយាយបែបនេះស្តាប់ហើយចាក់ដោត តែម្តង ។
ហាក់មិនចង់ឱ្យមានការវែកញែកជុំវិញជីវិតឯកជនរបស់ខ្លួន និងគូស្នេហ៍ពេលនេះ ម៉ាក់ អ៊ីអ៊ី បានចេញមុខនិយាយជំនួសគូស្នេហ៍ យឹម តាស្រង់ ថា ឧកញ៉ា យឹម តាស្រង់ មិនបានបោះបង់ កូនទាំងបួនចោលទេហើយរាល់ថ្ងៃកូនៗរស់នៅជាមួយជុំគ្នាជាមួយខ្លួន និង យឹម តាស្រង់ ជាឪពុក។ មិនថាការចាយវាយនឹងការចិញ្ចឹមគឺឧកញ៉ា យឹម តាស្រង់ ជាអ្នករ៉ាប់រង ហើយនៅថ្ងៃចុងសប្តាហ៍កូនៗទាំងបួនអាចទៅលេងម្តាយរបស់ពួកគេបាន ។ នេះជាការលើកឡើងរបស់ ម៉ាក់ អ៊ីអី ។ បន្ថែមពីនេះ ម៉ាក់ អ៊ីអ៊ី បាននិយាយថាសម្រាប់កូនទាំងពីររបស់នាងសព្វថ្ងៃកំពុងរស់នៅនិងសិក្សានៅប្រទេសកូរ៉េឯណោះ។
ក្នុងនោះដែរអតីតអ្នកនិពន្ធនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី យឹម តាស្រង់ ក៏បានចេញមុខអះអាង ជាលើកដំបូងតបទៅកាន់ការរិះគន់ទាំងនោះថាលោកមិនមែនជាឈ្មោលទេ។បើទោះកាលលោកទើប បែកគ្នាជាមួយអតីតភរិយាមានតែសំបកខ្លួនក្តី តែលោកនៅតែប្រឹងប្រែងរកប្រាក់ឱ្យកូនបានសិក្សាគ្រប់គ្នា ។ ពោលកូនៗរបស់លោកទាំងបួនមិនបានវេទនាឡើយ ។ សម្រាប់ពេលនេះកូនៗទាំងបួនក៏មានភារកិច្ចរៀងខ្លួនដោយខ្លះត្រៀមចេញបទចម្រៀងរ៉េប ហើយខ្លះក៏ត្រៀមចេញទៅរៀននៅក្រៅប្រទេសដែរ ។
បើគិតមកដល់ពេលនេះ យឹម តាស្រង់ និងអតីតភរិយាបានចែកផ្លូវគ្នាប្រមាណជា៧ឆ្នាំហើយ បន្ទាប់ពីពួកគេបានរស់នៅប្រមាណជាង ១០ឆ្នាំនឹងទទួលបានកូនប្រុសចំនួនបួននាក់ជាចំណងដៃ។ ដោយឡែកអតីតភរិយារបស់លោកបានតបបែបព្រងើយរបៀបលេងសើចថាអ្នកនាងមិនខ្វល់អ្វីឡើយរបស់ដែលធ្លាប់ប្រើប្រាស់១៥ឆ្នាំនឹងផ្អាកប្រើ៨ឆ្នាំហើយល្មមផ្លាស់ប្តូរឱ្យគេប្រើហើយ អ្នកនាងល្មមដល់ពេលសម្លឺងរកអ្នកថ្មីក្រែងមាន Version ខ្ពស់អ៊េមជាងអ្នកចាស់៕