នៅព្រលប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ តាមរយៈទំព័រហ្វេសបុករបស់លោកស្រី តាំងហ្គិចលៀង បានរៀបរាប់នូវសំណរសុំការអភ័យទោស ព្រមទាំងលើកឡើងពីការខ្សោយនូវសិល្បៈ ក្នុងការនិយាយ ដែលរហូតដល់មានកំហុសធ្ងន់ដោយអចេតនា។ តាមរយៈសារទាំងស្រុងលោកស្រីបានរៀបរាប់ឱ្យដឹងថា៖
«ចា៎ជំរាបសួរ បងប្អូនខ្មែរទាំងអស់ ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ខ្ញុំសុំអង្វរបងប្អូនទាំងអស់គ្នាថា គោលបំណងល្អរបស់ខ្ញុំត្រូវបានរលាយអស់ហេីយ ដោយសារខ្ញុំខ្សោយនូវសិល្ប:និងអក្សរសីលខ្មែរ ក្នុងការនិយាយឬនិយាយដោយឡែកគឺខ្ញុំចេះនិយាយបានតែពាក្យសាមញ្ញៗ ដែលធ្វេីអោយមានកំហុសឆ្គងធ្ងន់ធ្ងរដោយអចេតនាបំផុត ពិសេសគឺធ្វេីអោយសម្តេចពុក ហត់នឿយ ច្រេីនណាស់ដោយសារកំហុសរបស់នាងខ្ញុំនេះ ហេតុនេះនាងខ្ញុំសុំលំអោនកាយសំពះអង្វរ បងប្អូនទាំងអស់មេត្តា ខន្តីអភ័យទោស ដល់កំហុសដោយអចេតនារបស់នាងខ្ញុំនេះផងចុះ ពិសេសសូមបងប្អូន មេត្តាគោរពនូវខ្លឹមសារនៃការបកស្រាយរបស់សម្តេចពុក(សម្តេចតេជោ)ផង»
ជាមួយគ្នានោះលោកស្រីក៏បានឱ្យដឹងទៀតថា៖ «ដោយសារប៉ុន្មានថ្ងៃនេះមានការលួចក្លែងបន្លំផេគរបស់នាងខ្ញុំ នាងខ្ញុំបានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា នៅក្រសួងមហាផ្ទៃ រួចរាល់ហេីយព្រឹកនេះ»
ហេតុនេះសូមបងប្អូនមេត្តាបញ្ឈប់នូវសកម្មភាពខុសឆ្គងនេះទៅ ដេីម្បីជួយរក្សានូវសណ្នាប់ធ្នាប់ សន្តិសុខសង្គម ព្រោះនាងខ្ញុំនិងបងប្អូនសុទ្ធតែជាខ្មែរដូចគ្នា កាន់ព្រះពុទ្ធសាសនាដូចគ្នា ហេតុនេះការផ្តល់នូវអភ័យអោយគ្នាទៅវិញទៅមក គឺជាបុណ្យកុសលធំធេងណាស់ ព្រោះលេីលោកនេះគ្មានអ្នកណាដែលមិនចេះខុសនោះទេ តែសំខាន់ចេះទទួលស្គាល់កំហុសដោយសុទ្ធចិត្ត និងកែរប្រែនូវកំហុសនោះឯង ។
នាងខ្ញុំសូមគោរពអរគុណបងប្អូនអ្នកគាំទ្រនិងអ្នកមិនគាំទ្រខ្ញុំទាំងអស់ បងប្អូនគឺជាអ្នកដែលបានផ្តល់នូវមេរៀនល្អ ល្អ ផ្សេងៗគ្នាអោយនាងខ្ញុំ កាន់តែរឹងមាំនិងល្អប្រសេីរទៅអនាគត សូមបងប្អូនទាំងអស់ មេត្តាអភ័យទោស និងសូមចូលរួមរក្សានូវសណ្តាប់ធ្នាប់សង្គម ដេីម្បីរស់នៅក្រោមដំបូលសន្តិភាពនិងអភិវឌ្ឍសង្គមនិងក្រុមគ្រួសារយេីងទាំងអស់គ្នា។