header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញតារាចម្រៀងនិងសម្តែង ញឹម ចាន់ថន ​បង្ហាញរូប ភាពជាមួយនារីរូបស្រស់ម្នាក់រួមនឹងការលើកឡើងថាបើនាងចង់ថតរឿងមានអារម្មណ៍ជាមួយ ស្រីតើមានអ្នកគាំទ្រទេ ។ ការលើកឡើងបែបនេះរបស់តារាវ័យ ៤៣ឆ្នាំរូបនេះបានធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិក្នុងសង្គមមានការភ្ញាក់ផ្អើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លគ្រប់គ្នា ។

ចាប់តាំងពីបែកស្នេហ៍កាលពីជាង១០ឆ្នាំមុនជាមួយបុរសម្នាក់មកគេកម្រឃើញតារាសម្តែង និងចម្រៀង ញឹម ចាន់ថន បង្ហាញដៃគូជាថ្មីទៀតឡើយ។ រហូតកន្លងមកមានការសង្ស័យថា ញឹម ចាន់ថន ប្រហែលជាស្រឡាញ់ភេទដូចគ្នាថែមទៀតផង ។ប៉ុន្តែយ៉ាងណា ញឹម ចាន់ថន ធ្លាប់ប្រាប់ថានាងមិនខ្វល់ខ្វាយឬចាប់អា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រម្មណ៍ចំពោះការនិយាយរបស់គេទេ តាមតែគេនិយាយទៅ ។ សំខាន់ពេលនេះនាងមិនទាន់មានគូគាប់ទ្រនាប់ចិត្តទេ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះ ញឹម ចាន់ថន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនិងអ្នកគាំទ្រមានការចាប់អារម្មណ៍ក្រោយ ឃើញនាងបានបង្ហាញរូបភាពជាមួយនារីរូបស្រស់ម្នាក់ដោយលើកជាសំណួរថាចុះបើខ្ញុំថតរឿងខ្ញុំមានអារម្មណ៍ជាមួយស្រីមានអ្នកគាំទ្រអត់?

សំណួរចាក់ដោតរបស់ ញឹម ចាន់ថន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនជាច្រើន ខមិនថាគាំទ្រ ហើយខ្លះទៀតថែមទាំងជម្រុញឱ្យនាងធ្វើតាមបេះដូងថែមទៀតផង។ គេមិនទាន់ប្រាកដថាតើការពិត ញឹម ចាន់ថន ពិតជាមានអារម្មណ៍ជាមនុស្សស្រីឬគ្រាន់តែជាការសម្តែង ឡើយមានតែរង់ចាំតាមដានទាំងអស់គ្នា ។ មួយរយៈចុងក្រោយនេះ ញឹម ចាន់ថន ហាក់មាន ភាពជោគជ័យខ្លាំងទាំងការសម្តែងរឿងនិងមុខជំនួញដោយនាងបានបើកអាហារដ្ឋាននៅលើកាណូតដោយបោះទុនប្រមានជា៥ម៉ឺនដុល្លា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដែលបានសម្ពោធកាលពីមួយរយៈមុននៅក្នុងថ្ងៃ ខួបកំណើតគម្រប់អាយុ ៤៣ឆ្នាំរបស់នាងតែម្តង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post