ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ចំនួន ២រូប និងអគ្គនាយកនៃក្រសួងទេសចរណ៍ចំនួន ២រូបទៀតដែរ។
រដ្ឋលេខាធិការ និងអគ្គនាយកនៃក្រសួងទេសចរណ៍ដែលត្រូវបានតែងតាំងថ្មីនោះរួមមាន៖
១៖ លោក ណេប សាមុត ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
២៖ លោក ថោង រដ្ឋសក្តិ ជារដ្ឋលេខាធិការ
៣៖ លោក អាំង សុវណ្ណរ័ត្ន ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍
៤៖ លោក ជុក ជំនោរ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ៕