សិល្បៈ
តាគល់ទិដ្ឋភាពក្នុងពិធីមង្គលការមួយ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈការរាំរបាំបាចផ្កា ដែលមើលទៅហាក់មិនត្រូវទម្រង់ ដែលមានបញ្ចេញកាយវិការមិនសូវសមរម្យថ្លៃថ្នូរ ប្រាសចាកពីក្បួនច្បាប់ដើម ។
ក្រោយពីឃើញកាយវិការមិនសមរម្យនេះហើយ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់មានឈ្មោះថា ហៀង សុវណ្ណ រតនា ឆានុន បានលើកឡើងចំៗថា៖
«សូមអរគុណអ្នក ដែលមានចិត្តស្រឡាញ់វប្បធម៌ខ្មែរ តែបើស្រឡាញ់របៀបចឹងៗអីមិនបាច់ស្រឡាញ់ក៏បានដែរ... តើនេះឬជាពិធីកាត់សក់បង្កក់សិរីថ្ងៃមង្គលការ...?គេធ្វើរបៀបនេះមែនទេ? ខ្ញុំមិនដឹងថាអ្នកស្រឡាញ់ចង់លើកតម្កើង ឬក៏ ជាន់ពន្លិចទេ តែសូមចិត្តអ្នកមុននិងធ្វើអ្វីមួយសូមមេត្តាគិតដល់អ្នកដែលគាត់ខំលើកតម្កើងថែរក្សាផង...។
គណនីខាងលើនេះបានលើកឡើងឱ្យដឹងបន្តថា៖ «អ្នកធ្វើនេះហាក់បីដូចជាកំពុងតែជាន់ឈ្លីជាន់ពន្លិចហើយ...បើអ្នកស្រឡាញ់ពិតមែនលាក់ទុកក្នុងចិត្ត...តែបើចង់ចែករំលែកឬក៏លើកស្ទួយជួយផ្សព្វផ្សាយសូមធ្វើអោយត្រឹមត្រូវខ្លះផង...ខ្ញុំទើសឬក៏រិះគន់គឺដើម្បីស្ថាបនា...ព្រោះវប្បធម៌ អរិយៈធម៌ ប្រពៃណីខ្មែរ គឺជាបេះដូងរបស់ខ្ញុំ ខ្ញុំមិនអាចអោយអ្នកណាម្នាក់មកជាន់ឈ្លីបានឡើយ....»
ការលើកយករបាំជូនពរមករាំបាច់ផ្កាក្នុងពីធីមង្គលការគឺជារឿងដែលល្អបំផុត...តែអ្វីដែលខុសធ្ងន់បំផុតគឺ...រាំមិនត្រូវនឹងក្បាច់រាំមិនត្រូវនឹងទម្រង់ភ្លេង រាំឆ្គងៗ ហើយមួយទៀតរបាំជូនពររាំក្នុងពិធីមង្គលការតើអ្នកណាអោយរាំអង្គុយ...?
អ្នកធ្វើនេះអាចនិយាយបានថា ជាន់ពន្លិច ប្រមាថមើលងាយដល់របាំបុរាណខ្មែរតែម្តង...អ្នករបាំគ្រប់រូបមុននិងគេចេះរាំគេរៀនដល់សាលាវិចិត្រសិល្បៈ មានគ្រូបង្ហាត់ត្រឹមត្រូវសឹងតែមិនចង់ចេះរាំផង...ចុះយើងវិញរៀនហាត់មកពីណា..មានគ្រូបង្ហាត់ត្រឹមត្រូវអត់..ឬក៏រាំតាមការនឹកឃើញរាំតាមចិត្តចង់...សំខាន់រាំនៅប្រទេសថៃទៀត ចុះបើថៃគេឃើញតើគេសើចចំអកមើលងាយដល់របាំបុរាណខ្មែរយ៉ាងណាទៅ...មុននឹងធ្វើអីមួយសូមមេត្តាគិតពិចារណាអោយបានត្រឹមត្រូវ...ពេលខ្លះយើងគិតថាល្អប៉ុន្តែផ្ទុយទៅវិញគឺស្មើនឹងការជាន់ពន្លិចវប្បធម៌ខ្មែរ...