header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ហាក់មិនសំងំស្ងៀមអតីតពិធីការិនីនឹងជាតារាចម្រៀងដែលពេលនេះមានងារជាជំទាវ ឈិន សុធារី នោះបានចេញប្រតិកម្មក្រោយបានឮនូវសារសំឡេងរបស់លោកជំទាវ តាំង ហ្គិចលៀង នៅក្នុងថ្ងៃនេះដែលបាននិយាយថាលោកជំទាវមិនចាប់អារម្មណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅនឹងការរិះគន់បែបប្រជាពលរដ្ឋធម្មតាគីឡូស្រាលៗទេ ។

រហូតមកដល់ពេលនេះប្រធានបទអ្នកមានអ្នកក្រ នៅតែក្តៅដូចបាយពុះខណៈនៅតែមានការ វែកញែកនិងបញ្ចេញមតិជាបន្តបន្ទាប់ ។ មិនទាន់ស្ងាត់ផងស្រាប់តែថ្មីៗនេះលេចធ្លាយនូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារសំឡេងរបស់លោក ជំទាវ តាំង ហ្គិចលៀង ដែលស្តាប់ហើយកាន់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្តៅចិត្តជាខ្លាំង ។

នៅក្នុងសារសំឡេងនោះអ្នកស្រីបាននិយាយថា««ខ្ញុំអត់អីទេរឿងនេះកំប៉ិកកំប៉ិកតូចតាចអត់បានការផង ខ្ញុំរវល់ធ្វើការងារសង្គមរៀប ផែនការដើម្បីជួយសង្គមជាច្រើនមុខទៀត ការងារមួយនេះទុកឱ្យសង្គមជាអ្នកដោះស្រាយ ព្រោះយើងធ្វើដើម្បីសង្គម។មតិគាំទ្រច្រើនជាង មតិអវិជ្ជមានតិចអញ្ចឹងរឿងនេះកំប៉ិកកំប៉ុកមែនទែន ខ្ញុំគិតថាខ្ញុំនៅមានរឿងធំៗដោះស្រាយជាច្រើនទៀតមិនដោយសាររឿងប៉ុណ្ណឹងអាច បង្អាក់ដំណើរនៃការជួយសង្គមជាដាច់ខាត អ្នករិះគន់ហ្នឹងប៉ុន្មានគីឡូស្រាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ៗម៉េចឈឺរកអ្នកគីឡូខ្លាំង ម៉ា feed backត្រឹមប្រជាពលរដ្ឋធម្មតាគីឡូស្រាលពេកយើងដឹងខ្លួនយើងច្បាស់រៀនដល់LPទាល់តែយកប្រភេទធ្ងន់បានឈឺ។ការងារសង្គមនៅរង់ចាំ ការងារប៉ុណ្ណេះតូចតាចពេក ហើយ អញ្ចឹងខ្ញុំអត់បានយកខួរក្បាលទៅគិតទេផ្តោតការជួយសង្គមច្រើន»។

មិនសំងំស្ងៀមអតីតពិធីការិនីមាឌតូចល្អិត ឈិន សុធារី បានបង្ហាញអារម្មណ៍តាមរយៈសារ យ៉ាងវែងអន្លាយតបទៅនឹងសារសំឡេងរបស់លោក ជំទាវ តាំង ហ្គិចលៀង ថា«ហេតុអ្វីយកសង្គមមកឲ្យដោះស្រាយជំនួស? ហេតុអ្វីយកសង្គមមកបិទបាំងនូវទង្វើរបស់ខ្លួន?អ្នកណាជាបុគ្គលពិតប្រាកដដែលជាអ្នកសាង? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុំសួរបងស្រី សម្តីប្រជាពលរដ្ឋដែលបងមើលស្រាលថាត្រឹមតែគីឡូស្រាលៗ នេះសបញ្ជាក់ច្បាស់ណាស់ បងស្រីមានចេតនានៅតែមិនឲ្យតម្លៃអ្នកទន់ខ្សោយ អ្នកខ្សត់ខ្សោយជាងខ្លួន។

បងថាបងប្អូនខ្មែរយើងប្រជាជនមានគីឡូស្រាលណាស់ថាមិនឈឺទេ..តែកុំភ្លេចថាសម្តីរបស់បងស្រីកន្លងមកធ្វើឲ្យមហាជនទូទាំងប្រទេសធ្វើឲ្យប្រជាជនប៉ះពាល់សតិអារម្មណ៍របស់ពួកគាត់ខ្លាំងដល់កំរិតណា?រហូតកក្រើកដល់សម្តេចតេជោ បងស្រីថាសម្តីប្រជាជនគីឡូស្រាល ចុះ សាររបស់សម្តចពុកវិញគីឡូស្រាលដែលឫ??ទី២ បងស្រីគួរតែមើលបណ្តាញសង្គមម្តងទៀត តាមរយះសារព័ត៌មាននិងប្រតិកម្មរបស់ប្រជាជនទូទាំងប្រទេស មិនមែនដូចបងស្រីនិយាយថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានមនុស្សមួយចំនួនតិចដែលអវិជ្ជមានមកលើបង រីឯមនុស្សភាគច្រើនគឺមានទស្សនៈវិជ្ជមានមកលើបងស្រី បងនិយាយនេះតាមខ្ញុំស្ទង់អារម្មណ៍បង គឺបងកំពុងតែនិយាយកុហកខ្លួនឯងច្រើនជាង។

ចំនួនប្រជាជនធម្មតាៗគីឡូស្រាលនិងថ្នាក់ដឹកនាំមួយចំនួន រហូតផ្អើលដល់ព្រះឥន្ទ ហើយនៅបងស្រីអាចវាចាពោលពាក្យបែបនេះទៀត។ ការពិតរឿងបានត្រូវចប់ដោយ អនុសាសន៍សាររបស់សម្តេចពុករួចហើយថា ត្រូវបំភ្លេចចោល តែនៅមានសម្លេងចេញចរិកពិតបងស្រីចេញមកទៀត នេះគឺនាងខ្ញុំសុំបញ្ចេញមតិម្តង ។ មនុស្សធ្វើខុសចេះសុំទោសទោសជារឿងល្អបំផុត តែបើសុំទោសដោយមិនចេញពីចិត្តដើម្បីតែមុខមាត់ក៏វាគ្មានន័យអ្វីនោះដែរ!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេមិនខ្លាចបំផុតមនុស្សដែលធ្វើជាដេកលក់»។

ទោះមានការរិះគន់និងបង្ហាញការមិនពេញចិត្តចំពោះសារសំឡេងរបស់លោកជំទាវ តាំង ហ្គិចលៀង ពីសំណាក់អ្នកលេងបណ្តាញសង្គម។ តែគេមិនទាន់ឃើញលោកជំទាវចេញមុខ បកស្រាយឡើយ។ ខណៈកាលពីថ្ងៃទី ០៤ម្សិលមិញនេះលោកជំទាវបានចេញមុខសុំទោស អ្នកលេងបណ្តាញសង្គមនិងធ្វើការបិទផេកមួយរយៈព្រមទាំងប្រកាសប្តឹងចំពោះអ្នកលួចក្លែងបន្លំផេករបស់ខ្លួន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post