គិតមកដល់ពេលនេះតារាសម្តែង អៀ ម៉េងលិ និងគូស្នេហ៍ជាបុរសសង្ហាកូនអ្នកមានទ្រព្យទើប ស្គាល់គ្នាប្រមាណជាកន្លះឆ្នាំប៉ុណ្ណាះ តែតារាសម្តែងរូបស្រស់សាច់សខ្ចីម្នាក់នេះបានអួតសរ សើរគូស្នេហ៍ពេញៗមាត់ថាលោកជាបុរសល្អចេះគិតពីអនាគត ។ ប៉ុន្តែយ៉ាងណាអ្នកទាំងពីរ មិនទាន់មានគម្រោងរៀបការនៅឡើយទេ ។ អ្វីដែលកត់សម្គាល់ដោយសារគូស្នេហ៍ជាមនុស្ស ប្រច័ណ្ឌដូច្នេះ អៀ ម៉េងលិ សម្រេចឈប់ទទួលថតរឿងដែលមានឈុតឆាកស្នេហាក៏ដូចជា ការស្លៀកពាក់សិចស៊ីខ្លាំងដូចមុន ។
ដោយសារតែរូបសម្រស់ផូរផង់រួមនឹងប្រជាប្រិយភាពនៅក្នុងសិល្បៈទៀតនោះធ្វើឱ្យ អៀ ម៉េងលិ មិនខ្វះអ្នកចូលខ្លួនមកថ្នាក់ថ្នមបេះដូងនាងឡើយ ។ជាក់ស្តែងបែកពីគូស្នេហ៍មួយ នាងអាចរកអ្នកថ្មីជំនួសបានភ្លាមៗដោយពេលនេះ អៀ ម៉េងលិ ក៏បានជួបបុរសល្អដែលមាន ទាំងព្រមមិនថារូបសម្បត្តិ ទ្រព្យសម្បត្ត ឬឋានៈឡើយ ។ អ្វីដែលធ្វើឱ្យស្រីស្អាត អៀ ម៉េងលិ កាន់តែស្កប់ចិត្តនោះគឺគូស្នេហ៍នាងជាមនុស្សប្រុសដែលល្អដែលខ្វល់ខ្វាយពីនាងគ្រប់ពេលវេលា ជាពិសេសនៅពេលនាងឈឺថ្កាត់យប់ព្រលប់ជាដើម ។អ្វីដែលធ្វើឱ្យនាងកាន់តែស្រឡា ញ់គូស្នេហ៍ខ្លាំងបំផុតនោះគឺលោកយល់ពីមនុស្សស្រីមិនដែលពោលពាក្យថាហត់នៅពេលជូននាងទៅណាមកណាជាពិសេសលោកជាមនុស្សដែលច្បាស់លាស់នឹងគិតគូរខ្វល់ពីអនាគត ថែមទៀត ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ទើបស្គាល់រយៈពេល ៦ ខែប៉ុណ្ណាះ តែ អៀ ម៉េងលិ ទទួលស្គាល់ថា នាងនិងដៃគូពិតជាយល់ចិត្តគ្នានិងច្បាស់លាស់ជាមួយគ្នា ហើយគ្រួសារចាស់ទុំទាំងសងខាង ក៏បានដឹងឮដែរ ។ប៉ុន្តែយ៉ាងណានាងនិងដៃគូមិនទាន់មានគម្រោងរៀបការជាមួយគ្នាឡើយ អាចរង់ចាំមួយឬពីរឆ្នាំទៅមុខទៀត ។ ដោយសារតែគូស្នេហ៍ជាមនុស្សប្រច័ណ្ឌដូនេះ អៀ ម៉េងលិ សម្រេចបញ្ចប់អាជីពជាតារាសម្តែងព្រោះលោកមិនចង់ឱ្យនាងថតប៉ះពាល់ជាមួយ តួប្រុសតែប្រសិនថតជាលក្ខណៈពាណិជ្ជកម្មនាងទទួលថតជាធម្មតា ។ដ្បិតទទួលស្គាល់ថា ការងារសិល្បៈជាក្តីស្រមៃដែលខ្លួនស្រឡាញ់តាំងពីតូចក្តី តែ អៀ ម៉េងលិ ថាបើថ្ងៃក្រោយ គូស្នេហ៍ឱ្យឈប់ទាំងស្រុងនាងនឹងធ្វើតាមដោយគ្មានសោកស្តាយ ៕