header ads

Sponsor

តាមរយៈទំព័រហ្វេសបុករបស់លោកស្រី សន សុម៉ាលី នៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣នេះបានលើកឡើងថា៖ សារសំឡេងបែកធ្លាយចេញពីគ្រុបរបស់លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ និងបានបង្រៀនខ្ញុំថា:

- មនុស្សដែលយើងទុកចិត្ត និងនៅជិតយើងបំផុតជាអ្នកសំ/លា.ប់យើង។

- មនុស្សដែលចង់ឃើញយើងជោគជ័យគឺមានតិចបំផុត តែបើគេឃើញយើងកំពុងជួបបញ្ហាគេនឹងជាន់យើងដោយស្នាមញញឹម ហើយនិងធ្វើជាគាំទ្រយើងទៅវិញ។

- អ្នកដែលបំផ្លាញលោកស្រី គឺលោកស្រីខ្លួនឯង

- លោកស្រីគួរអរគុណអ្នកក្រទាំងអស់គ្នា រួមទាំងខ្ញុំផងដែរ បើគ្មានអ្នកក្រទាំងអស់នោះទេ លោកស្រីនឹងមិនអាចដឹងទេថា មិត្តល្អ មិត្តអ្នកមាន និង អ្នកនៅក្បែរខ្លួនលោកស្រី គឺគេជាពស់ដែលមានពិសសំងំចាំចឹកលោកស្រីនោះទេ។

គ្រប់យ៉ាងនៃសំណេរខាងលើ ខ្ញុំមិនបានខឹងឬអ.ន់ចិត្តលោកស្រីទេ តែនេះជាសារដាស់តឿនក្នុងការសេពគប់មនុស្ស ជាពិសេសគឺអ្នកមាននេះឯង! មនុស្សដែលមានជីវភាពខ្សត់ខ្សោយ ពួកគាត់គោរពស្រលាញ់គ្នាណាស់ យកអាសារគ្នា ជួយគ្នាគ្រប់ពេល ស្មោះត្រង់ មានអីហូបតែងចែករំលែកគ្នាដោយចិត្តស្មោះស និងពឹងពាក់គ្នាបានមិនថាយប់ថ្ងៃ!

សំរាប់អ្នកមានក៏មានរបត់និងការរស់នៅផ្សេងៗគ្នា មានទាំងល្អ និងមិនល្អដូចគ្នា មិនខុសគ្នាឡើយ តែខ្ញុំសុំមិននិយាយទេ ព្រោះខ្ញុំជាអ្នកក្រ មិនយល់ពីចិត្តអ្នកមានទេ គ្រាន់តែខ្ញុំយល់ច្បាស់ពីចិត្តអ្នកក្រ គឺពួកគាត់មានក្តីស្រលាញ់មួយដ៏ស្មោះសំរាប់មនុស្សគ្រប់គ្នា ជាពិសេសមនុស្សដែលរស់នៅក្បែរគ្នា ។

នៅលោកម្នាក់ទៀតដែលដៀលគ្រូ ទោះលោកជាវាគ្មិនក្នុងកម្មវិធីអ្វីក៏ដោយ ប៉ុន្មានឆ្នាំហើយក៏ដោយ លោកត្រូវចេញមកបកស្រាយ បើមិនចង់អោយលោកមានបញ្ហាធ្ងន់ធ្ងរ។ លោកមើលងាយគ្រូ ខ្ញុំឈឺជាងការមើលងាយភាពក្រ សំណេរដែលខ្ញុំសរសេរគឺ ខ្ញុំបានចេះបានរៀនមកពីលោកគ្រូអ្នកគ្រូរបស់ខ្ញុំជាច្រើនរូប ខ្ញុំបានមកពីសន្តិភាព ដែលធ្វើអោយក្មេងៗក្រោយឆ្នាំ1979បានរៀនសូត្រ រួមទាំងលោកផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post