header ads

Sponsor

អ្នកលេងបណ្តាញសង្គមកាន់តែងឿងឆ្ងល់ក្រោយពីបានឃើញអតីតភរិយាឧកញ៉ា យឹម តាស្រង់ បានចេញវីដេអូមួយដោយមានទាំងដំណក់ទឹកភ្នែកជាលើកដំបូងថាខ្លួននៅស្រឡាញ់អតីតស្វាមីបើទោះបានចែកផ្លូវគ្នាក៏ដោយ ។ មិនតែប៉ុណ្ណាះអ្នកនាងថែមទាំងលើកឡើងថាបើមានជាតិក្រោយសុំឱ្យបានជួបគ្នាកុំឱ្យដូចជាតិនេះទៀត ។ ជាមួយនឹងការពាក្យពេចន៍របស់អតីតភរិយា ឧកញ៉ារូបនេះធ្វើឱ្យមានការលើកឡើងថាប្រសិនបើនៅសល់ទឹកចិត្តស្រឡាញ់គ្នាហេតុអ្វីចាំបាច់លែងលះគ្នាបន្សល់នូវភាពឈឺចាប់និងកូនៗកំព្រាបែបនេះ។

ដ្បិតបានចែកផ្លូវគ្នាប្រមាណជា៨ឆ្នាំទៅហើយក្តី តែចុងក្រោយនេះរឿងរ៉ាវបែកបាក់របស់អតីតអ្នកនិពន្ធនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី យឹម តាស្រង់ និងអតីតភរិយាបានផ្ទុះឡើងជាបន្ត បន្ទាប់ក្រោយពីលេចធ្លាយព័ត៌មានថាឧកញ៉ា យឹម តាស្រង់ ត្រៀមដឹកដៃអ្នកជំនួញអនឡាញ ម៉ាក់អ៊ីអ៊ី ចូលរោងការទៅតាមប្រពៃណីខ្មែរនៅក្នុងពេលឆាប់ៗខាងមុខនេះ។​អ្វីដែលគួរឱ្យកត់ សម្គាល់ថ្មីៗនេះ អតីតភរិយារបស់ យឹម តាស្រង់ បានចេញវីដេអូមួយលាយឡំនឹងដំណក់ទឹក ភ្នែកដោយអះអាងថាជាវីដេអូទីមួយដែលអ្នកនាងសុំផ្ញើរទៅអតីតស្វាមីស្តាប់ហើយពិតជារំជួលចិត្តជាខ្លាំង ។

អតីតស្វាមីបានរៀបរាប់ថា«លើកទីមួយដែលធ្វើវីដេអូផ្ញើរទៅកាន់មនុស្សម្នាក់ដែលចូលមកជីវិតខ្ញុំ ខ្ញុំអរគុណគាត់យ៉ាងខ្លាំងអរគុណកាលមើលថែរយៈពេលខ្លីអរគុណការស្រឡាញ់ដែល ផ្តល់ភាពកក់ក្តៅអរគុណគ្រប់យ៉ាង ទោះពួកយើងបែកគ្នាក៏ដោយជាចុងក្រោយជូនពរបងឱ្យមានក្តីសុខជាមួយគាត់ ខ្ញុំចង់ឃើញបងជោគជ័យហើយក៏ចង់និយាយថាទោះបែកគ្នាជាមួយបងក៏នៅតែស្រឡាញ់បងសង្ឃឹមថាបើមានជាតិក្រោយពិតមែនពួកយើងមិនដូចជាតិនេះទេ អរគុណដែលចូលមកឱ្យខ្ញុំមានស្នាមញញឹមមួយរយៈពេលអរគុណទង្វើល្អៗគ្រប់យ៉ាង ខ្ញុំនឹងធ្វើជាមនុស្សរឹងមាំដើម្បីខ្លួនឯង ដើម្បីកូន ដើម្បីម៉ាក់ ក៏ដើម្បីបងដែរ»។

ជាមួយការបង្ហាញអារម្មណ៍ដ៏សោកសៅរបស់អ្នកមេម៉ាយកូនបួនដែលជាអតីតភរិយាឧកញ៉ា យឹម តាស្រង់ នេះក៏មានការចាប់អារម្មណ៍រហូតមានការលើកឡើងថាបើនៅស្រឡាញ់គ្នាខ្វាយខ្វល់ពីគ្នាហេតុអ្វីចាំបាច់លែងលះគ្នាបន្សល់នៅភាពឈឺចាប់បែបនេះ? ក្រោយពីមានការលើកឡើងនៅក្នុងវីដេអូ ដែលបានបង្ហោះនៅក្នុងតិកតុករបស់អតីតភរិយាគេមិនទាន់ឃើញ យឹម តាស្រង់ តបវិញនៅឡើយទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post