header ads

Sponsor

ដោយសារតែរូបសម្រស់រួមនឹងសមត្ថភាពនោះបានធ្វើឱ្យតារាសម្តែងវ័យក្មេង មុន្នី វិជ្ជរ៉ា ក្លាយ ជាតារាសម្តែងដែលឈរក្នុងលំដាប់ជួរមុខនៅក្នុងចំណោមសិល្បការិនីដែលចូលប្រឡូក ដំណាលរូបនាង ។ អ្វីដែលកត់សម្គាល់មិនត្រឹមពូកែសម្តែងប៉ុណ្ណាះទេ មុន្នី វិជ្ជរ៉ា ក៏ចេះច្រៀង និងរាំបានយ៉ាងរស់រវើកថែមទៀតផង ។ 

ពិតជាមិនធម្មតាចាប់អាជីពជាតារាសម្តែងភ្លាម មុន្នី វិជ្ជរ៉ា ក៏មានឱកាសក្តោបបានតំណែងជា តួឯកជាបន្តបន្ទាប់នៅក្នុងស្ថានីយទូរទស្សន៍ភីអិនអិន ដែលពេលនេះនាងកំពុងមានវត្តមាន នៅក្នុងរឿងភាគ«សង្រ្គាមមហិច្ឆិតា»ដែលមានរូបនាង ឈិន មុន្នីនាថ លោក នូ ឧសភា និងប្រុសខួច ជាតួឯក ។ ក្នុងនោះក៏មានការសរសើរពីទេពកោសល្យសម្តែងរបស់តារាស្រីរូបនេះពីសំណាក់ទស្សនិកជនដែលមើលទៅរស់រវើកនិងស័ក្តិសមមិនចាញ់តារាជើងចាស់ប៉ុន្មានឡើយ ។

ក្រៅពីសម្តែងរឿងស្រីស្អាតមុខមានមន្តស្នេហ៍រូបនេះក៏មានទីផ្សារក្នុងការថតស្ប៉តពាណិជ្ជកម្មទាំងក្នុងប្រទេសនិងប្រទេសជិតខាងថែមទៀតផង ។មានការព្រលយថាមិនថាការថតរឿង ឬស្ប៉តទេ មុន្នី វិជ្ជរ៉ា ទទួលបានតម្លៃខ្លួនខ្ពស់គ្រាន់បើ។

ជាមួយរូបសម្រស់ផូរផង់រួមនឹងការលេងស្ទីលរៀបចំខ្លួនបែបឃ្យូតឃ្យូតទៀតនោះធ្វើឱ្យបុរសៗមិនតិចទេធ្លាក់ខ្លួនក្នុងអន្លង់ស្នេហ៍ ស្រីស្អាត មុន្នី វិជ្ជរ៉ា  តែយ៉ាងណាគេមិនទាន់ដឹងថាតារាសម្តែងវ័យក្មេងរូបនេះមានម្ចាស់គ្រងបេះដូងឬបែបណាទេ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post