header ads

Sponsor

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិវែកញែកនឹងបង្ហាញការហួសចិត្តក្រោយឃើញតារា ចម្រៀង ជឹម ជឿន បានបាញ់ប្រាក់ច្រឡំគណនីយចំនួនទឹកប្រាក់៣៧០ដុល្លារ ហើយលោកក៏ សុំត្រឡប់មកវិញដោយជូនសគុណចំនួនទឹកប្រាក់៥០ដុល្លារ តែត្រូវម្ចាស់គណនីយនោះមិន ព្រមដោយអះអាងថាតិចពេក ។

តារាចម្រៀង ជឹម ជឿន បានរៀបរាប់ដោយភ្ជាប់គណនីយដែលលោកបាញ់ទឹកប្រាក់ច្រឡំថា «គិតទៅមនុស្សណ៎មានបានអីនឹងលុយប៉ុន្នឹងល្ងាចម្សិលមិញខ្ញុំវេលុយទៅគណនីខុសចូលកុងគាត់370$ខ្ញុំព្យាយាមទាក់ទងនិងសុំអោយគាត់វេជូនមកខ្ញុំវិញខ្ញុំជូនគាត់50$ ប៉ុន្នឹងហើយនៅ មិនព្រមទៀតទាខ្ញុំយ៉ាងតិចក៏គាត់យក150$ទុកដែរសាហាវម្លេះចង់បានម្លេះបងប្អូនជួយពិចារណាផងយើងក៏មានទឹកចិត្តដែរតែនេះលក្ខណៈជំរិតយកលុយយើងម៉ងជួយស៊ែអោយគាត់បានឃើញផងបងប្អូនលេខទូរសព្ទនិងគណៈនីABAគាត់Tel 085 770 711 ABA 000898505
ឈ្មោះ Vong Ich»។

ជាមួយនឹងការរៀបរាប់របស់តារាចម្រៀង ជឹម ជឿន បានធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញ សង្គមជាច្រើនបានសម្តែងការហួសចិត្តនឹងបានចូលរួមខមិនថា«ហេតុអ្វីក៏ចង់បានលុយប៉ុណ្ណឺង»ខ្លះទៀតក៏បានឱ្យតារាចម្រៀង ជឹម ជឿន ទៅដោះស្រាយនៅខាងធនាគារវិញដើម្បីជៀស វាងមានបញ្ហា ។

ក្នុងនោះក៏មានអ្នកខ្លះបាននិយាយថាខ្លួនក៏ធ្លាប់ជួបរឿងបែបនេះដែរ តែបាន វេរប្រាក់ឱ្យគេវិញមិនដែលទុកសូម្បីមួយដុល្លារ ។ មិនមែនជាលើកទឹមួយទេកន្លងមកការវេរ ប្រាក់ច្រឡំគណនីយនេះតែងកើតមានជាញយដង សំខាន់ត្រង់ថាអ្នកដែលត្រូវគេបាញ់ច្រឡំ ជាមនុស្សបែបណា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post