header ads

Sponsor

«នំបញ្ចុកសៀមរាប» ដែលផលិតឡើងតាមបែបបុរាណ មានរសជាតិឆ្ងាញ់ និងកេរ្តិ៍ឈ្មោះល្បីល្បាញ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប ចុះសិក្សា និងវាយតម្លៃដើម្បីចុះក្នុងបញ្ជីម៉ាកសមូហភាព និងរៀបចំការចងក្រងរូបមន្តនៃការផលិត។

សូមបញ្ជាក់ថា​ ប្រជាពលរដ្ឋអ្នកផលិតនំបញ្ចុកនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី តែងតែផលិតនំបញ្ចុកឡើងតាមទម្លាប់ពីដូនតាយើងមក ប៉ុន្តែពុំទាន់បានចងក្រងជាឯកសារអំពីរូបមន្តនៃការផលិតនៅឡើយទេ។​ ដូច្នេះហើយទើបនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអាជីវករ ផលិតករនំបញ្ចុកសៀមរាប និងអាជ្ញាធរមូលដ្ឋាន ដើម្បីចងក្រងរូបមន្ត​ និងការចុះបញ្ជីម៉ាកសមូភាពនេះទៀតសោត ក៏អាចទាក់ទាញភ្ញៀវទេសចរមកទទួលទាននំបញ្ចុកបានកាន់តែច្រើន។​ ជាមួយគ្នាននេះ​ រដ្ឋបាលខេត្តក៏កំពុងពិនិត្យលទ្ធភាពចុះបញ្ជីម៉ាកសមូហភាពចំនួន​ ០២បន្ថែមទៀតផងដែរ។ 

ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ខេត្ត ជានិច្ចកាលតែងតែណែនាំដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអំពាវនាវដល់ប្រជាកសិករ​ ម្ចាស់អាជីវកម្មដ្ឋាន ដេីម្បីបង្កើនគុណភាពផលិតផល និងផ្អែកតាមសក្តានុពលមូលដ្ឋាននីមួយៗរៀបចំមុខទំនិញ ឬកសិផលដាក់បញ្ចូលក្នុងបញ្ជីភូមិមួយផលិតផលមួយ ឬការចុះបញ្ជីភូមិសាស្ត្រទំនិញជាដើម។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post