header ads

Sponsor

តើអ្វីជាពន្លឺ Aura Light មានលើស្មាតហ្វូនស៊េរីថ្មីរបស់ V27 Series នេះ?

Aura Light ជាកងពន្លឺស្រទន់ដែលបញ្ចេញពន្លឺជំនួយយ៉ាងប៉ិនប្រសប់។ បច្ចេកវិទ្យាពន្លឺ Aura បញ្ចេញពន្លឺពណ៌បែបធម្មជាតិ មានសមត្ថភាពផ្តល់កម្រិតពន្លឺយ៉ាងឆ្លាតវៃ ជាពន្លឺជំនួយនៅទីងងឹត ឬទីខ្សោយពន្លឺ។ Aura Light នេះជារបកគំហើញថ្មីបំផុត មានលើស្មាតហ្វូន vivo V27 Series។ ស៊េរីថ្មីនេះផ្តោតសំខាន់លើចំនុចលេចធ្លោធំៗដួចជា ប្រព័ន្ធកាមេរ៉ា ការរចនារូបរាង កម្លាំងដំណើរការ និងកម្លាំងប្រព័ន្ធប្រតិបត្តិការ។

vivo Cambodia ត្រៀមនាំយកបទពិសោធន៍ប្រើប្រាស់ដ៏ថ្មីចុងក្រោយ ពុំដែលមានសោះឡើយពីមុនមក លើប្រព័ន្ធការមេរ៉ាលើស្មាតហ្វូនស៊េរីថ្មី ជាមួយបច្ចេកវិទ្យាថតរូបថ្មី គឺប្រព័ន្ធភ្លើងជំនួយ Aura Light Portrait ដែលមានពាក្យស្លោកថា៖ បង្ហាញសម្រស់អ្នកជាមួយ Aura Portrait។ 

ពន្លឺ Aura  ជាពន្លឺឆ្លាតវៃ មានមុខងារបំពេញពន្លឺបន្ថែមទៅដល់រូបភាព ដែលថតនៅស្ថានភាពខ្សោយពន្លឺ ឬទីងងឹត។ ធ្វើឲ្យរូបភាពភាពមានកម្រិតពន្លឺស្រស់ស្អាត​ ល្អពិសេសដាច់ស្មានហ្វូនកំពូលៗដទៃលើទីផ្សារ។ Aura Light system អាចគ្រប់គ្រងកម្រិតពន្លឺបានច្បាស់លាស់ ផ្តល់ពន្លឺជំនួយទៅតាមតម្រូវការគ្រាប់ពេលវេលា អ្នកប្រើប្រាស់នឹងទទួលបាននូវអារម្មណ៍ពេញចឹត្ត ជាមួយស្មាតហ្វូនរបស់ខ្លួនប្រៀបបាននឹងមានការមេរ៉ាកម្រិតអាជីពមួយក្នុងដៃលោកអ្នក។

ក្រុមហ៊ុនបានធ្វើការរចនាឡើងវិញ ជាមួយរូបរាងដ៏ទាក់ទាញ ទម្ងន់ស្រាល ចំណែកពណ៌វិញរំលេចនូវប្រណីតភាព ភាពស៊ីវិល័យ ពេលលោកអ្នកចាប់កាន់ក្នុងដៃ នឹងទទួលបានអារម្មណ៍រំភើប ភ្ញាក់ផ្អើល និងភាពស្និតជាមួយស្មាតហ្វូនស៊េរី V27 Series។ បើនិយាយពីកម្លាំងដំណើរការរបស់ V27 Series វិញ គឺល្អឥតខ្ចោះតែម្តង ជាមួយសមត្ថភាពប្រតិបត្តិការកម្រិតកំពូល ប្រព័ន្ធបន្សាយកម្តៅដ៏មានប្រសិទ្ធភាព។ ផ្នែកថាមពលថ្មវិញ គឺកាន់តែលែងជាកង្វល់។ vivo បានប្រើប្រាស់យុទ្ធសាស្ត្រថ្មី លើកប្រព័ន្ធថ្មដ៏ល្អបំផុតសម្រាប់ផ្តល់ប្រសិទ្ធភាពថ្ម និងកាត់បន្ថយកម្តៅពេលសាក ដើម្បីធានាបាននូវអាយុកាលប្រើប្រាស់យូរឆ្នាំជូនអ្នកប្រើប្រាស់។

អនុស្សាវរីយ៍ និងអារម្មណ៍ល្អជាច្រើន ភាគច្រើនគឺស្ថិតក្នុងពេលរាត្រី បានត្រឹមកប់ទុកក្នុងការចងចាំយ៉ាងស្រពិចស្រពិល ដោយសារតែមិនមានស្មាតហ្វូនដែលមានសម្ថតភាពខ្ពស់ ក្នុងការផ្តិតយករូបភាពក្នុងកម្រិតស្តង់ដារ តែពេលនេះមានពន្លឺ Aura Light របស់ vivo V27 Series ចូលមកជួយបង្ហាញសម្រស់អ្នកឲកាន់តែមានពន្លឺស្រស់បំព្រង។ សម្រាប់ពត៏មានបន្ថែមលោកអ្នកអាចចូលតាមដានលើគេហទំព័រផ្លូវការហ្វេសប៊ុកក្រុមហ៊ុន vivo Cambodia។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post