សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយពីខ្សែភាពយន្តខ្នាតធំរឿង«លួចស្រឡាញ់អ្នកដទៃ»ចាប់ផ្តើមសម្ពោធនឹងចាក់បញ្ចាំងភា្លមតារាសម្តែង គង់ ចាន់ស្រីមុំ បានបណ្តើរស្វាមីនិងកូនស្រីជាទីស្រឡាញ់នៅដើរកម្សាន្តជាលក្ខណៈឯកជនយ៉ាងរីករាយនៅទឹកដីសហរដ្ឋអាមេរិកយ៉ាងរំភើយឃើញហើយពិតជាមានក្តី សុខជាខ្លាំង។
មិនមានអ្វីចម្លែទេព្រោះជារឿយៗ គង់ ចាន់ស្រីមុំ តែងបើកបង្ហាញជីវិតឯកជនប្រកបដោយភាពហាយសូរតាមបណ្តាញសង្គមជាមួយនឹងការប្រើប្រាស់សម្ភារៈទំនើបៗម៉ាកល្បីៗមិនថាសំលៀកបំពាក់ កាបូបនិងរថយន្តនោះទេ ។ អ្វីដែលគួរឱ្យច្រណែននោះជារៀងរាល់ពេលទំនេរនាងនិងក្រុមគ្រួសារតែងចំណាយពេលដើរកម្សាន្តនៅតាមតំបន់នានាមិនថាក្នុងប្រទេសឬ ក្រៅប្រទេសឡើយ។
សម្រាប់ក្នុងពេលនេះតារាស្រីមាឌល្អិតរូបនេះនិងស្វាមីលោក គឺម សីហា និងកូនស្រីបានចេញទៅដើរកម្សាន្តនៅប្រទេសដ៏ជឿនលឿនសហរដ្ឋអាមេរិកថែមទៀតផង ។ ក្នុងនោះ គង់ ចាន់ស្រីមុំ មិនបានបញ្ជាក់ថានាងនឹងត្រឡប់មកនៅពេលណានោះឡើយ។
នេះជាលើកដំបូងដែល គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារបាននាំគ្រួសារទៅដើរលំហែរនៅប្រទេសមួយនេះ។ តាមរយៈរូបភាពជាច្រើនសន្លឹកដ៏ស្រស់ស្អាតនិងពោរពេញទៅដោយក្តីសុខរបស់ គង់ ចាន់ស្រីមុំ បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រសរសើរពីភាពផ្អែមល្ហែមនៅក្នុងជីវិតឯកជនរបស់គ្រួសារនាងបើទោះបានរៀបការជាច្រើនឆ្នាំក៏ដោយ ។
ប៉ុន្តែយ៉ាងណាគេមិនទាន់ឃើញ គង់ ចាន់ស្រីមុំ មានគម្រោងយកសមាជិកទីពីរនោះទេ ។ មានការបង្ហើបថា គង់ ចាន់ស្រីមុំ ក៏ចង់បានកូនបន្ថែមដែរ តែកន្លងមកនាងពិបាកក្នុងការមានកូន ។ ថ្មីៗនេះតារាសម្តែង គង់ ចាន់ស្រីមុំ ក៏ទើបបញ្ចប់ការថតរឿង«លូចស្រឡាញ់អ្នកដទៃ»ដោយនាងសម្តែងជាតួស្រីជាមួយតារាសម្តែងលោក ពឹង ពុទ្ធិសក្តិ ក្រោយផ្អាកការថតរឿងជាច្រើនឆ្នាំ៕