សង្គម
អាម៉ាប៉ាប៉ាញ៉ូសចូលផលិតកម្មហ្គាឡាក់ស៊ីមិនទាន់បានប៉ុន្មានផងតារាចម្រៀង ខេមរៈ សិរីមន្ត បានសម្រុកចេញបទចម្រៀងជាច្រើន ជាពិសេសបទចូលឆ្នាំតែម្តង ។ អ្វីដែលគួរឱ្យកត់សម្គាល់មិនត្រឹមតែ ដូរទ្រនំថ្មីប៉ុណ្ណាះតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានផ្លាស់ប្តូរស្ទីលនៃការរៀបចំខ្លួនដែលមើលទៅកាន់តែទាក់ទាញនិងសង្ហាជាងមុន ។ ប៉ុន្តែយ៉ាងណាបែរជាត្រូវអ្នកលេងបណ្តាញសង្គមបានខមិនថាដូចខ្ទើយទៅវិញ។
មិនឱ្យ ហ្វេន ហ្វេន ខកចិត្តឡើយតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញសកម្មភាពថ្មីៗជាមួយនឹងការចេញបទចម្រៀងជាហូរហែរួមនឹងការបង្ហាញវត្តមាននៅតាមឆាកប្រគំតន្រ្តីនានា ទៀតផង ។ ពេលនេះដែរតារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះកំពុងមានបទចម្រៀងផ្ទុះៗមួយចំនួនដូចជាបទ«ទយៗ»«ផឹកកំដរពួកម៉ាកSad»ដែលជាការច្រៀងរួមគ្នាជាមួយលោក ខេម និងបទ«ស្រឡាញ់អ្វីដែលខ្មែរមាន»ជាការច្រៀងរួមគ្នាជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេម និង ស្រីស្អាត តន់ ចន្ទសីម៉ា ។
អ្វីដែលអារម្មណ៍ការបង្ហាញវត្តមានរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្មហ្គាឡាក់ស៊ីពិតជាមិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយព្រោះមិនត្រឹមមានបទពិរោះប្លែកៗទេថែមទាំងការរៀបចំនិងតុបតែងខ្លួនរបស់ឧកញ៉ារូបនេះមានភាពស្រស់សង្ហាប្លែក និងទាក់ទាញជាងមុន។
ប៉ុន្តែថ្មីៗមានការហួសចិត្តគ្រប់គ្នានៅពេលឃើញតារាចម្រៀង ខេមរៈ សិរីមន្ត តុបតែងខ្លួនឡើងស្រស់សង្ហាដូច Oppa តែ បែរជាត្រូវមហាជនបានចូលទៅខមិនថា«ដូចខ្ទើយ»ទៅវិញ ។ ទោះជាយ៉ាងនេះក្តីតារាចម្រៀង ខេមរៈ សិរីមន្ត មិនបានខឹងសម្បារអ្វីឡើយលោកបានតបរបៀបលេងសើចមកវិញថា«ខ្ទើយបងកូនបីហើយចូលចិត្តណាស់កញ្ញាណារាំទយៗ»។ ចម្លើយរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឱ្យហ្វេន ហ្វេន របស់លោកមានការពេញចិត្ត និងគាំងគ្រប់គ្នាតែម្តង ៕