សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយពីសួនបេះដូងនៅលើទឹកដីអង្គរខេត្តសៀមរាបត្រូវបានដាក់បង្ហាញនិងត្រៀមបំបែកកំណត់ត្រាពិភពលោកដែលកើតចេញពីទឹកចិត្តសាមគ្គីភាពរបស់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ នឹងត្រូវប្រកាសលទ្ធផលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ស្អែកនេះ។ ស្រាប់តែអ្នកច្នៃម៉ូដលោក ឯម រៀម បានលើកឡើងជាសាធារណៈថា១លានបេះដូងក្លែងក្លាយ ...។ ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការមិនពេញចិត្តនិងចេញមុខព្រលះលោកគ្រប់គ្នា។
បន្ទាប់ពីស្ងប់ស្ងាត់ការរិះគន់ពីការស្លៀកពាក់សិចស៊ីនៅក្នុងកម្មវិធីធំមួយមិនបានប៉ុន្មានផងស្រាប់តែពេលនេះបណ្ឌិតច្នៃម៉ូដែលបានទៅបន្តការសិក្សានៅប្រទេសបារាំងនោះត្រូវបានអ្នក លេងបណ្តាញសង្គមសម្តែងការមិនពេញចិត្តក្រោយពីលោកបានបង្ហាញទស្សនៈ ចំពោះការបត់ក្រដាសជារូបបេះដូងចំរុះពណ៌ដោយមានការការចូលរួមបត់ពីសំណាក់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើនថា«១លាន បេះដូងក្លែងក្លាយ បើជាថវិការរដ្ឋសូមចូលរួមសោកស្តាយ តែបើជាទឹកចិត្តរបស់បងប្អូនមិនគូធ្វើនៅទីនេះ»។
ការលើកឡើងរបស់អ្នកច្នៃម៉ូដរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការមិនសប្បាយដោយបានបញ្ចេញមតិតបទៅលោក ឯម រៀម ថា«បេះដូងក្លែងក្លាយដែលបងឃើញមួយនេះវាមានភាពស្រស់ស្អាតនិងទាក់ទាញអារម្មណ៍អ្នកទស្សនា តែគេក៏ធ្វើឡើងដោយសិល្បៈដែរណាបងផលអាក្រក់គឺមានហើយគ្រាន់តែតិច និងច្រើន»«ចង់ល្បីណាស់ពូពួកខ្ញុំបត់ផ្ទាល់ដៃក្លែងក្លាយយ៉ាងម៉េចពូ ពូសរសេរពាក្យជាភាសាខ្មែរមិនទាន់ត្រូវផង» «ទាល់តែស្រាតមិនចំស្រាតបានចេញពីបេះដូងពិត»«មួយឆ្នាំអបអរបុណ្យប្រពៃណីខ្មែរម្តងមិនអីទេចែផុសចឹងប្រយ័ត្នគេថាឱ្យឬគេប៊ូលីចែទៀត»។
គួរបញ្ជាក់ថាជារៀងរាល់ពិធីបុណ្យចូលឆ្នាំខ្មែរតែងមានការរៀបចំតាំងលំអនៅតាមបណ្តារខេត្តក្រុងនានា។ ដោយឡែកសម្រាប់ឆ្នាំនេះពិសេសជាងរាល់ឆ្នាំដោយមានការដាក់តាំងរូបសួនបេះដូងយ៉ាងធំនិងស្រស់ស្អាតនៅក្នុងទីធ្លាប្រាសាទអង្គរតូចមើលទៅពិតជាទាក់ទាញជា ខ្លាំងមិនថាទេសចរណ៍ជាតិ ឬអន្តរជាតិនោះទេ ៕