
សង្គម
ខណៈតារាចម្រៀងថ្មីចាស់ជាច្រើនដួងកំពុងបង្ហាញភាពរីករាយនឹងសម្រិតសម្រាំងបទចម្រៀងសម្រាប់ត្រៀមចូលរួមនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនិងកម្មវិធីស៊ីហ្គេមដែលនឹងឈានមក ដល់ឆាប់ៗនេះ។ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះតារាចម្រៀងដែលមានសំឡេងផ្អែមពិរោះអ្នក នាង ម៉េង កែវ ពេជ្ជតា បែរជាមិនមានវត្តមាននៅក្នុងកម្មវិធីដ៏ធំទាំងនេះឡើយ។

ដ្បិតមានវ័យជ្រេបន្តិចក្តី តែតារាចម្រៀង ម៉េង កែវពេជ្ជតា នៅតែមានទឹកដមសំឡេងផ្អែម ពិរោះមិនប្រែប្រួលឡើយ ។ឯរូបសម្រស់ទៀតសោតក៏នៅតែស្រស់ស្អាតជាមួយនឹងការរៀបចំ ខ្លួនយ៉ាងស័ក្តិសមទៀតផង ។ ប៉ុន្តែយ៉ាងណាតារាចម្រៀងរូបនេះបែរជាមិនមានវត្តមាននៅក្នុង កម្មវិធីដ៏ធំទាំងពីរនេះដែលធ្វើឱ្យអ្នកគាំទ្រនូវសមត្ថភាពរបស់អ្នកនាងមានការសោកស្តាយជាខ្លាំង ។

ហាក់មិនអស់ចិត្តអ្នកនាង ម៉េង កែវ ពេជ្ជតា បានបង្ហោះសារត្រង់ៗតាមបណ្តាញសង្គម ថា«ឡាយល្ងាចមិញ មានហ្វ៊ែនសួរច្រើនដងណាស់ថា " ចូលឆ្នាំនេះមកអង្គរសង្រ្កាន្តអត់ ? " អាយដលអត់បានទៅទេ ព្រោះប្រហែលខុសខ្សែអ្នកហៅតួ ឆ្ងល់ដែរ Sea Game ក៏អត់ សង្ក្រាន្តអង្គរក៏អត់ តើខ្ញុំនេះក្លាយជារបស់ដែលគេគ្រវាត់ចោលកៀនជញ្ជាំងតាំងពីពេលណា បើខ្ញុំនៅជំទាលច្រៀងបាននៅឡើយ »។

ជាមួយពាក្យសម្តីរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា ក៏បានធ្វើឱ្យហ្វេន ហ្វេននៅក្នុងបណ្តាញ សង្គមបង្ហាញការហួសចិត្ត នឹងបានបង្ហាញការស្រឡាញ់និងគាំទ្រ ដល់តារាចម្រៀង ម៉េង កែវ ពេជ្ជតា ។ ជាមួយនឹងការអរគុណដល់មហាជនជាអ្នកគាំទ្រតារា ចម្រៀងសំឡេងផ្អែមរូបនេះ បាននិយាយថាតារាដែលបងប្អូនកំពុងឱ្យតម្លៃនេះគ្មានប្រេន គ្មាន ឈ្មោះ ជាតារាហាយសូរទេ ព្រោះមិនចេះអួត ៕





