header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពីតារាចម្រៀងពហុជំនាញ ខាត់ សុឃីម ចេញបទចម្រៀងមួយដែលមានចំណងជើងថា«ការ៉េមខ្មែរ»មិនទាន់បានប៉ុន្មានផងស្រាប់តែគណនីយហ្វេសប៊ុកមួយបានចេញមុខរិះគន់ដល់តារាចម្រៀងរូបនេះចំៗថា ចាស់ហើយកាន់តែស្លុយមិនគួរច្រៀងបទបែបនេះទេចង់តែល្បីខ្លួនឯង ។

គណនីយដែលមានឈ្មោះថា ពូខ្នុយ ស្រីណុយ បានបង្ហោះវីដេអូរិះគន់ចំពោះបទចម្រៀង«ការ៉េមខ្មែរ» របស់តារាចម្រៀង ខាត់ សុឃីម ដោយលើកឡើងថា«ក្នុងនាមជាសិល្ប:ករមួយរូប គួរតែជ្រើសរើសយកបទមកច្រៀងន័យអប់រំល្អជាងនេះ ដើម្បីបង្ហាញជូនអោយក្មេងៗជំនាន់ក្រោយស្តាប់ជាគំរូ មិនមែនចង់បានប្រយោជន៍ខ្លួនឯង សូម្បីតែពាក្យការ៉េមខ្មែរ ធំហើយវែង ក៏យកមកច្រៀងជោរតាមសង្គមដែរទេវាអត់សម» ។ គណនីយនោះបានសង្កត់ធ្ងន់ថា«បទហ្នឹងវាជ្រុលពេកចែ កាន់តែចាស់កាន់តែស្លុយ ចែចាស់ហើយកុំដើម្បីខ្លួនឯងអត់ខ្វល់ពីសិល្បៈធ្លាក់ដុនដាបកម្រិតណា...»។ 

ជាមួយនឹងការរិះគន់របស់គណនីយដែលមានឈ្មោះថា ពូខ្នុយ ស្រីណុយនោះក៏ទទួលបានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនថា «ខ្ញុំយល់ស្របតាមបងរិះគន់និយា យត្រូវចិត្តខ្ញុំ»«វាអត់មានអត្ថន័យសោះបទចឹង»«អ្នកណាជាអ្នកនិពន្ធបទពិបាកស្តាប់ម្លេះទេបង្កើនភាពជ្រួលជ្រើមឱ្យក្មេងស្ទាវកាន់តែចង់ភ្លក់ចង់ដឹងថាអាវិស័យផ្លូវសិចនិងណាស់មែន?ព្រោះសម័យឥលូវគ្មានចាស់ៗឯណាចូលរួមអបអរសង្ក្រាន្តដូចជំនាន់ពីដើមនោះទេមានតែពួកស្ទាវៗជំនាន់ក្រោយហ្នឹងេងដែលចូលទៅរាំហើយស្តាប់»។

ចំពោះការរិះគន់នេះគេមិនទាន់ឃើញតារាពហុជំនាញវ័យជាង៤០ឆ្នាំរូបនេះចេញមុខប្រតិកម្មឡើយ ។ គួររំឭកដែរថាបទចម្រៀង«ការ៉េមខ្មែរ» ទើបបានបង្ហោះនៅក្នុងផេក Davitra Media កាលពីថ្ងៃទី ១១ ម្សិលមិញនេះដែលបទនេះជាការនិពន្ធទំនុកច្រៀង និងសាច់ភ្លេងដោយលោក គិន កក្កដា និងច្រៀងដោយ ខាត់ សុឃីម និង រាជ ប្រាថ្នា៕
 
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post