header ads

Sponsor

ចំណងស្នេហ៍របស់តារាចម្រៀងរូបស្រស់ កែវ សុបញ្ញា និងគូដណ្តឹងជាមន្ត្រីរាជការកាន់តែ ស្អិតរមួតក្រោយពួកគេបានសម្រេចចិត្តភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីជិតពីរឆ្នាំមុន ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កែវ សុបញ្ញា ក៏បានបង្ហើបពីពេលវេលាក្នុងការរៀបការរបស់នាងផងដែរ ។

ក្រោយពីភ្ជាប់ពាក្យជាមួយគូដណ្តឹងលោក ប៉ាល់ ប៉ោស៊ាង កាលពីថ្ងៃទី១០ កក្កដា ២០២១ តារាចម្រៀង កែវ សុបញ្ញា តែងបង្ហាញភាពផ្អែមល្ហែមជាមួយអនាគតស្វាមីដោយការបណ្តើរគ្នាទៅដើរកម្សាន្តនិងចូលរួមនៅក្នុងកម្មវិធីយ៉ាងពេញមុខពេញមាត់មិនខុសពីប្តីប្រពន្ធឡើយ ។

ប៉ុន្តែយ៉ាងណាតារាចម្រៀងរូបនេះនៅតែមានបំណងរៀបការទៅតាមប្រពៃណីខ្មែរដែលតាមគម្រោងនាងនិងដឹកដៃគូស្នេហ៍ចូលរោងការនៅដើមឆ្នាំ ២០២៤ខាងមុខនេះតែម្តង ។ បើតាមដឹងសព្វថ្ងៃនេះ កែវ សុបញ្ញា និងគូដណ្តឹង ក៏បានត្រៀមរួចរាល់នូវការកក់សម្អាងការក៏ដូចជាទីកន្លែងសម្រាប់ពិធីរួចរាល់ហើយដែរ ។  

សម្រាប់ពិធីមង្គលរបស់ កែវ សុបញ្ញា និងអនាគតស្វាមីគ្រោងនឹងរៀបចំសមល្មមទៅតាមកិត្តិយសរបស់អ្នកទាំងពីរ។ ជាមួយនឹងការប្រកាសពីពេលវេលាពិតប្រាកដរបស់ កែវ សុបញ្ញា ក៏បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រតារាចម្រៀងរូបនេះបានបង្ហាញអារម្មណ៍រីករាយនិងសាទរចំពោះការត្រៀមបញ្ចប់ភាពនៅលីវរបស់តារាចម្រៀង កែវ សុបញ្ញា នាពេលខាងមុខ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post